របៀបក្នុងការគ្រប់គ្រងសំរាមក្នុងឬក្រៅផ្ទះរបស់លោកអ្នក ដើម្បីជួយតំហែរក្សាបរិស្ថានឲ្យបានល្អ
11 Jul 2025ការទុកដាក់សំរាមក្នុងឬក្រៅផ្ទះរបស់លោកអ្នកឱ្យបានត្រឹមត្រូវគឺជារឿងងាយស្រួល ប៉ុន្តែអ្វីដែលសំខាន់នោះគឺការរៀបចំទុកដាក់សំរាមទាំងនោះអាចប្រសិទ្ធភាពក្នុងការជួយដល់ការតំហែទាំបរិស្ថានដែរទេ។ លោកអ្នកអាចធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយជាកន្លែងដែលមានបរិយាកាសល្អមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈការណែនាំជាក់ស្តែងខាងក្រោមនេះ។ ការរៀបចំ និងការបំបែកកាកសំណល់ ចាប់ផ្តើមដោយបង្កើតវិធីបែងចែកសំរាម។ ស្រមៃថាមានធុងជីកំប៉ុសឬជីធម្មជាតិនៅក្នុងផ្ទះបាយរបស់លោកអ្នក ដែលលោកអ្នកអាចដាក់កាកសំណល់អាហារ និងសំបកបន្លែចូលទៅក្នុងធុងនោះ ដើម្បីធ្វើជាជីដាក់ដីសួនរបស់លោកអ្នកបាន។ បន្ថែមពីលើនេះមានធុងសំរាមដាច់ដោយឡែកសម្រាប់ក្រដាស កែវកញ្ចក់ ប្លាស្ទិក និងលោហធាតុ ដូច្នេះលោកអ្នកអាចចោលវត្ថុដែលអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួលដោយយោងទៅតាមច្បាប់នៃការរៀបចំសំរាមក្នុងតំបន់របស់លោកអ្នក។ សម្រាប់វត្ថុដូចជាថ្មពិល និងសារធាតុគីមីដែលមានគ្រោះថ្នាក់ ចូរប្រមូលវត្ថុទាំងនោះដោយដាក់ដាច់ដោយឡែក ដើម្បីបោះចោលដោយសុវត្ថិភាពនៅកន្លែងដែលត្រឹមត្រូវ។...

