• ខ្មែរ
  • EN
  • ហ្វឺស ហ្វាយនែន ត្រូវបានរំលេចនៅក្នុងរបាយការណ៍ចីរភាព និងផលប៉ះពាល់ឆ្នាំ ២០២៥ របស់ PIDG និង Gu...

    ហ្វឺស ហ្វាយនែន មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចីរភាព និងផលប៉ះពាល់ឆ្នាំ ២០២៥ ដែលបោះពុម្ពផ្សាយដោយ ក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (PIDG) និងក្រុមហ៊ុន GuarantCo ដែលការណ៍នេះរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរបស់យើងក្នុងការប្រកាសពង្រីកហិរញ្ញវត្ថុប្រកបដោយចីរភាព និងឱកាសទទួលបានលំនៅឋានដែលមានតម្លៃសមរម្យនៅកម្ពុជា។ របាយការណ៍នេះបង្ហាញពីតួនាទីរបស់ ហ្វឺស ហ្វាយនែន ក្នុងការធ្វើជាអ្នកត្រួសត្រាយផ្លូវលើដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយច្នៃប្រឌិត ដែលកៀរគរទុនវិនិយោគឯកជនរយៈពេលវែង ព្រមទាំងបង្កើតផលប៉ះពាល់សង្គម និងបរិស្ថានដែលអាចវាស់វែងបានសម្រាប់សហគមន៍ដែលខ្វះខាត។ សមិទ្ធផលសំខាន់មួយដែលត្រូវបានរំលេចនៅក្នុងរបាយការណ៍នេះ...

    អានបន្ត

    ការកសាងភាពធន់នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា

    សម្រាប់គ្រួសារជាច្រើននៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ផ្ទះមិនមែនគ្រាន់តែជាកន្លែងសម្រាប់រស់នៅប៉ុណ្ណោះទេ។ វាជាប្រភពនៃសុវត្ថិភាព ជាគ្រឹះសម្រាប់សុខភាពល្អ ជាការការពារពីហានិភ័យពាក់ព័ន្ធនឹងកត្តាអាកាសធាតុ និងជារឿយៗជាមជ្ឈមណ្ឌលនៃជីវភាពរស់នៅរបស់គ្រួសារទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យមរាប់ពាន់គ្រួសារ បន្តប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ ដើម្បីសាងសង់ ឬកែលម្អផ្ទះរបស់ពួកគេ។ ការកម្រិតក្នុងការទទួលបានឥណទានផ្លូវការ ជារឿយៗបានរារាំងគ្រួសារមិនឲ្យវិនិយោគលើជម្រកដែលមានសុវត្ថិភាព និងភាពធន់ជាងមុន។ នៅ ហ្វឺស ហ្វាយនែន យើងខ្ញុំបានប្តេជ្ញាចិត្តក្នុងការលុបបំបាត់គម្លាតហិរញ្ញវត្ថុនេះ ដោយផ្តល់ជូននូវកម្ចីលំនៅឋានដែលមានតម្លៃសមរម្យ...

    អានបន្ត

    តើឥណទានលំនៅឋានតម្លៃសមរម្យ ចូលរួមលើកកម្ពស់សុខភាពកុមារដោយរបៀបណា?

    នៅពេលដែលយើងគិតពីគេហដ្ឋានដែលមានតម្លៃសមរម្យ យើងច្រើនតែគិតដល់ការផ្តល់ជម្រកស្នាក់នៅតែមួយមុខ។ ប៉ុន្តែនៅ ហ្វឺស​ ហ្វាយនែន យើងខ្ញុំបានពិនិត្យមើលកាន់តែស៊ីជម្រៅទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទះ ជាពិសេសគឺប្រព័ន្ធទឹកស្អាត អនាម័យ និងសហគមន៍ (WASH)។ កង្វះខាតប្រព័ន្ធអនាម័យត្រឹមត្រូវ គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យមានជំងឺផ្សេងៗចំពោះកុមារ ដែលយើងអាចការពារបាន។ តាមរយៈការបញ្ជ្រាបការទទួលបានប្រព័ន្ធទឹកស្អាត និងអនាម័យ (WASH) ទៅក្នុងជម្រើសកម្ចីលំនៅឋានខ្នាតតូចរបស់យើងខ្ញុំ យើងខ្ញុំមិនមែនគ្រាន់តែផ្តល់ឥណទានសម្រាប់ការសាងសង់ឥដ្ឋ និងបាយអរនោះទេ ប៉ុន្តែយើងកំពុងផ្តល់ឥណទានដល់ការថែទាំសុខភាព។ តាមរយៈឥណទានកែលម្អគេហដ្ឋានរបស់យើងខ្ញុំ...

    អានបន្ត

    អត្ថប្រយោជន៍ទាំង ៥ នៃការមានផ្ទះសមរម្យ

    ផ្ទះមិនមែនត្រឹមតែជាជម្រកសម្រាប់ជ្រកកោនពីភ្លៀងឬថ្ងៃនោះទេ ប៉ុន្តែវាគឺជាកន្លែងដែលផ្តល់នូវភាពកក់ក្តៅ ក្តីសង្ឃឹម និងជាមូលដ្ឋានគ្រឹះនៃជីវិតដ៏មានសុភមង្គល។ ការមានផ្ទះសម្បែងរស់នៅសមរម្យ និងមានសុវត្ថិភាព មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវគុណតម្លៃជាច្រើនទៀតសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ធំៗទាំង ៥ នៃការមានផ្ទះសមរម្យ៖ ១. សុខភាព និងសុខុមាលភាពប្រសើរឡើង ផ្ទះដែលមានសុវត្ថិភាព មានអនាម័យ និងបរិស្ថានស្អាតអាចផ្តល់នូវការការពារយ៉ាងរឹងមាំពីគ្រោះថ្នាក់ផ្សេងៗ...

    អានបន្ត

    តើផ្ទះសម្បែងសមរម្យរួមចំណែកដល់ការលូតលាស់របស់កុមារយ៉ាងដូចម្តេច?

    ផ្ទះគឺជាអ្វីដែលលើសពីជម្រក។ សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា គុណភាពនៃបរិស្ថានរស់នៅរបស់ពួកគេបានកំណត់ទម្រង់នៃការលូតលាស់ខួរក្បាល សុខភាព និងការរៀនសូត្ររបស់ពួកគេ។ មិនថានៅក្នុងបន្ទប់ជួលក្នុងរាជធានីភ្នំពេញ តាមឃុំជនបទក្នុងខេត្តនានា ឬភូមិបណ្តែតទឹកតាមបណ្តោយបឹងទន្លេសាបនោះទេ លំនៅឋានដែលមានស្ថិរភាព និងសមរម្យ គឺជាការវិនិយោគដ៏មានឥទ្ធិពលបំផុតមួយ និងត្រូវបានមើលរំលងបំផុត សម្រាប់អនាគតរបស់កុមារ។ ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងកង្វះខាតលំនៅឋានយ៉ាងខ្លាំង។ គ្រួសាររាប់លាននាក់កំពុងរស់នៅក្នុងផ្ទះដែលមានមនុស្សរស់នៅណែនតាន់តាប់ ផ្ទះគ្មានសុវត្ថិភាពផ្នែករចនាសម្ព័ន្ធ ឬផ្ទះដែលងាយរងគ្រោះដោយសារទឹកជំនន់។ ហើយផលវិបាកទាំងនេះធ្លាក់ទៅលើកុមារធ្ងន់ធ្ងរជាងគេ។ ១. សុខភាពផ្លូវកាយ...

    អានបន្ត

    ការពារផ្ទះសម្បែងរបស់អ្នក ក្នុងរដូវវស្សា

    គន្លឹះអនុវត្តផ្ទាល់ៗ ស្របតាមទម្រង់ផ្ទះនៅកម្ពុជា — ចាប់តាំងពីផ្ទះឈើនៅតាមបណ្តាខេត្ត រដូវវស្សានៅប្រទេសកម្ពុជា បាននាំមកនូវភាពត្រជាក់ ដែលបានបំបាត់ភាពក្តៅហួតហែង — ប៉ុន្តែវាក៏នាំមកជាមួយនូវការលិចលង់ សំណើម ផ្សិត និងការជួសជុលផ្ទះដោយនឹកស្មានមិនដល់ផងដែរ។ ទោះបីជាអ្នករស់នៅក្នុងផ្ទះឈើនៅខេត្តកំពង់ចាម ឬផ្ទះល្វែងបេតុងក្នុងរាជធានីភ្នំពេញក៏ដោយ ការរៀបចំទុកជាមុនបន្តិចបន្តួច ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ការពិនិត្យដំបូល និងប្រព័ន្ធបង្ហូរទឹក •    ពិនិត្យក្បឿង...

    អានបន្ត

    វិធីសាស្ត្រទាំង ៥ ដើម្បីកាត់បន្ថយការប្រើប្រាស់សាំង និងថាមពល

    ក្នុងបរិបទដែលតម្លៃថាមពល និងប្រេងសាំងមានការប្រែប្រួលឥតឈប់ឈរ ការចេះគ្រប់គ្រងការប្រើប្រាស់ធនធានទាំងនេះឱ្យមានប្រសិទ្ធភាព គឺជាកត្តាចាំបាច់បំផុតសម្រាប់សេដ្ឋកិច្ចគ្រួសារ និងនិរន្តរភាពបរិស្ថាន។ ការផ្លាស់ប្តូរទម្លាប់រស់នៅបន្តិចបន្តួច អាចជួយលោកអ្នកសន្សំសំចៃថវិកាបានយ៉ាងច្រើន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រគន្លឹះចំនួន ៥ ដើម្បីកាត់បន្ថយការប្រើប្រាស់សាំង និងថាមពលក្នុងជីវភាពប្រចាំថ្ងៃ៖ ១. ការធ្វើដំណើរ និងយានយន្ត៖ ផ្លាស់ប្តូរទម្លាប់ដើម្បីសន្សំសាំង ការកាត់បន្ថយការប្រើប្រាស់សាំងចាប់ផ្ដើមចេញពីការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ។ ប្រសិនបើគោលដៅនៅជិត អ្នកគួរងាកមកដើរ ឬជិះកង់ ដែលមិនត្រឹមតែជួយសន្សំសាំង...

    អានបន្ត

    ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ដាក់សម្ពោធបណ្ណា...

    សមិទ្ធផលថ្មីនៅក្នុងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម នឹងជួយពង្រីកឱកាសសិក្សា និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្សនៅតាមជនបទ។ ខេត្តកំពង់ធំ, កម្ពុជា – ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ – លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ណាល័យថ្មីមួយ នៅវិទ្យាល័យ ជា...

    អានបន្ត

    សូមប្រុងប្រយ័ត្នខ្ពស់ចំពោះអន្ទាក់ "កម្ចីក្លែងក្លាយ" តាមបច្ចេកវិទ្យា!

    នាពេលបច្ចុប្បន្ន ជនខិលខូចបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើតរូបភាពបោកបញ្ឆោតអតិថិជនតាមរយៈការផ្ដល់កម្ចីអនឡាញងាយៗ ដែលមើលទៅហាក់ដូចជាមានភាពទាក់ទាញ ប៉ុន្តែវាគឺជាអន្ទាក់គ្រោះថ្នាក់បំផុត។ ដើម្បីកុំឱ្យធ្លាក់ក្នុងការបោកប្រាស់នេះ និងដើម្បីការពារទ្រព្យសម្បត្តិរបស់លោកអ្នក សូមអនុវត្តតាមចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ហាមបង់ប្រាក់មុនដាច់ខាត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុស្របច្បាប់ មិនដែល តម្រូវឱ្យអតិថិជនបង់ប្រាក់កក់ ឬវេរលុយឱ្យមុន ក្រោមលេសថាជា "សេវារដ្ឋបាល" "ថ្លៃរត់ការឯកសារ" ឬ "ថ្លៃធានារ៉ាប់រង"...

    អានបន្ត