• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន នាំយកសម្ភារសិក្សា និងបរិក្ខារចាំបាច់ ប្រគល់ជូនសាលាបឋមសិក្សាត្រពាំងត្រោក ក្នុងខេត្តកំពង់ស្ពឺ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន នាំយកសម្ភារសិក្សា និងបរិក្ខារចាំបាច់ ប្រគល់ជូនសាលាបឋមសិក្សាត្រពាំងត្រោក ក្នុងខេត្តកំពង់ស្ពឺ

    Posted on: Aug 10, 2026

    (CSR) កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដោយបាននាំយកនូវសម្ភារសិក្សា សម្ភារកីឡា អាវយឺតសម្រាប់លោកគ្រូអ្នកគ្រូ ព្រមទាំងសម្ភារប្រើប្រាស់រួមក្នុងសាលា មានជាអាទិ៍ ធុងសម្រាម និងកៅអី ទៅប្រគល់ជូនដល់សាលាបឋមសិក្សាត្រពាំងត្រោក ដែលស្ថិតនៅក្នុងភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
    កម្មវិធីនេះត្រូវបានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក សាយ សៀន អភិបាលរងស្រុកថ្ពង មន្ត្រីតំណាងមន្ទីរអប់រំស្រុក លោកនាយក លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សយ៉ាងច្រើនកុះករ ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។
    នៅក្នុងឱកាសដ៏ពិសេសនោះ ហ្វឺស ហ្វាយនែន ក៏បានចែកជូននូវកញ្ចប់សម្ភារសិក្សាដោយផ្ទាល់ដល់ក្មួយៗសិក្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅទីនោះ សរុបចំនួន ៤៣៧ នាក់ ដើម្បីជាការរួមចំណែកសម្រាលបន្ទុក និងលើកទឹកចិត្តដល់ការសិក្សារបស់ពួកគេ។
    តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ទាំងការបរិច្ចាគថវិកាផ្ទាល់ខ្លួន និងការលះបង់ពេលវេលា ដើម្បីជួយសម្របសម្រួល និងរៀបចំឱ្យកម្មវិធីនេះអាចលេចចេញជារូបរាងឡើង។
    កម្មវិធីនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម  របស់ ហ្វឺស ហ្វាយនែន ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យទទួលបានឱកាសកាន់តែល្អប្រសើរសម្រាប់ថ្ងៃអនាគត៕
     

    ចែករំលែកទៅកាន់: