• ខ្មែរ
  • EN
  • Shape

    គោលការណ៍ការពារអតិថិជន

    សិទ្ធិ និងទំនួលខុសត្រូវរបស់អតិថិជន

    គោលការណ៍ការពារអតិថិជន

    ការបង្កើត និងផ្តល់ផលិតផលដែលសមរម្យ
    យើងខ្ញុំយកចិត្តទុក ដាក់ខ្ពស់បំផុតក្នុងការបង្កើតផលិតផល និងបណ្តាញចែកចាយតាមវិធីណាមួយដែលមិនធ្វើឲ្យអតិថិជនខូចប្រយោជន៍។ ផលិតផល និង បណ្តាញចែកចាយ ត្រូវបង្កើតឡើងដោយផ្អែកលើការពិចារណានូវចរិតលក្ខណៈរបស់អតិថិជន ។


    ការការពារការជាប់បំណុលវ័ណ្ឌក
    យើងខ្ញុំ យកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រប់ដំណាក់កាលនៃដំណើរការផ្តល់ឥណទានដើម្បីកំណត់រកអតិថិជនដែលមានសមត្ថភាពបង់សងត្រលប់ហើយមិនធ្វើឲ្យពួកគាត់ក្លាយជាអតិថិជនដែលមានបំណុលវ័ណ្ឌក។ លើសពីនេះទៀត យើងខ្ញុំ នឹងអនុវត្ត និងត្រួតពិនិត្យតាមដានប្រព័ន្ធខាងក្នុងដែលគាំទ្រដល់ការការពារការជំពាក់បំណុលវ័ណ្ឌក និងលើកកម្ពស់ ការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យឥណទាន (ដូចជាការចែករំលែក ព័ត៌មានឥណទានជាដើម) ។


    តម្លាភាព
    យើងខ្ញុំ ផ្តល់ព័ត៌មានដែលមានភាពច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលាតាមបែបបទ និងភាសាដែលអតិថិជនអាចយល់បានដូច្នេះអតិថិជនអាច ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ តម្រូវការព័ត៌មានដែលមានតម្លាភាពលើការកំនត់តម្លៃ រយៈពេលបង់សងត្រលប់និងលក្ខខណ្ឌនានា នៃផលិតផលត្រូវលើកយកជាគោលសំខាន់ៗ។


    ការកំនត់តម្លៃដែលមានការទទួលខុសត្រូវ
    ​​តម្លៃ រយៈពេលបង់សងត្រលប់ និងលក្ខខណ្ឌនានា ត្រូវបានកំណត់តាមវិធីសាស្រ្តមួយដែលអតិថិជនអាចមានលទ្ធភាពទទួលយកបាន ហើយក៏អនុញ្ញាតឲ្យគ្រឹះស្ថានយើងខ្ញុំ នៅតែអាចរក្សាបាននូវនិរន្តរភាព។


    ការដោះស្រាយជាមួយអតិថិជនដោយគោរព និងយុត្តិធម៌
    គ្រឹះស្ថានយើងខ្ញុំ ព្រមជាមួយភ្នាក់ងារ ប្រព្រឹត្តចំពោះ អតិថិជនដោយយុត្តិធម៌ និងការគោរព ។ យើងខ្ញុំគ្មានការរើសអើងអតិថិជន។  យើងខ្ញុំមានយន្តការគ្រប់គ្រាន់ក្នុងកំណត់ឲ្យឃើញ និងបំបាត់អំពើពុករលួយឬការកេងបន្លំ ក៏ដូចជាការប្រព្រឹត្តដោយការគំរាមកំហែង និងរំលោភបំពានដោយបុគ្គលិក និងភ្នាក់ងាររបស់ពួកយើងជាពិសេស ក្នុងអំឡុងពេលដំណើរការបញ្ចេញប្រាក់កម្ចី និងប្រមូលសំណងប្រាក់កម្ចី ។


    ការរក្សាព័ត៌មានអតិថិជនជាសម្ងាត់
    យើងខ្ញុំគោរពទិន្នន័យឯកជនរបស់អតិថនម្នាក់ៗ។ យើងប្រើប្រាស់ទិន្នន័យអតិថិជនសម្រាប់គោលបំណងដែលអតិថិជនត្រូវបានអនុញ្ញាតិប៉ុណ្ណោះ ។ យើងមានប្រព័ន្ធក្នុងការគ្រប់គ្រងដើម្បីបញ្ជៀសការប្រើប្រាស់ឬបង្ហាញមិនបានត្រឹមត្រូវ និងការពារអតិថិជនពីការកេងបន្លំ មិនថាសកម្មភាពនេះប្រព្រិត្តិដោយបុគ្គលិកយើងខ្ញុំ ដៃគូអាជីវកម្ម ឬដោយជនមិនល្អណាមួយឡើយ ។
    យើងខ្ញុំការសម្ងាត់រាល់លើព័ត៌មានរបស់អតិថិជនត្រូវរក្សាទុកស្របទៅតាមច្បាប់ និងនិយតកម្មនៃយុត្ថាធិការនៃប្រទេសនីមួយៗ។ ទិន្នន័យទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងដែលបានបញ្ជាក់
    នៅអំឡុងពេលប្រមូលព័ត៌មានឬដូចដែលអនុញ្ញាតតាមផ្លូវច្បាប់បើមិនដូច្នេះទេលុះត្រាតែមានការព្រម
    ព្រៀងពីអតិថិជន។


    យន្តការសំរាប់ដោះស្រាយបណ្តឹង ឬការតវ៉ារបស់អតិថិជន
    យើងខ្ញុំ មានយន្តការសំរាប់ដោះស្រាយបណ្តឹង និងការតវ៉ារបស់អតិថជនបានឆាប់រហ័ស និងទាន់ពេលវេលា ហើយក៏ប្រើប្រាស់យន្តការទាំងនេះ ក្នុងការដោះស្រាយបញ្ហានីមួយៗ ក៏ដូចជាដើម្បីកែច្នៃផលិតផល និងសេវាកម្មឲ្យកាន់តែប្រសើរឡើង ។


    អភិបាលកិច្ច និងធនធានមនុស្ស
    យើងខ្ញុំបានផ្តល់ការបណ្តុះបណ្តាលទៅកាន់បុគ្គលិកដើម្បីឲ្យពួកគេអនុវត្តការងារប្រកបដោយវិជ្ជាជីវខ្ពស់ ។ លើសពីនេះក៏បានដាក់យន្តការតាមដានដើម្បីប្រាកដថាការអនុវត្តន៍អនុលោមតាមបទដ្ឋានកិច្ចការពារអតិថិជន ។

    សិទ្ធិរបស់អតិថិជន

      • មានសិទ្ធិបដិសេធផលិតផល និង/ឬសេវាកម្មនៅគ្រប់ដំណាក់កាល ណាមួយនៃការផ្តល់ជូន (អាស្រ័យទៅតាមដំណាក់និងលក្ខខណ្ឌ ដែលបានចែង)។
      • មានសិទ្ធិយល់ដឹងគ្រប់លក្ខខណ្ឌនៃផលិតផល និងសេវាកម្ម កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៊ីប៉ូតែក មុនពេល ចុះហត្ថលេខា ឬ ផ្តិតមេដៃ។
      • មានសិទ្ធិទទួលបានកិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្សាបង្កើត ហ៊ីប៉ូតែក កាលវិភាគសងត្រឡប់ នៅក្រោយ ពេលដកប្រាក់់។
      • មានសិទ្ធិទាមទារភាពយុត្តិធម៌ ការគោរព និងការមិនរើសអើង ពី ហ្វឺស ហ្វាយនែន និងបុគ្គលិក ទោះស្ថិតក្រោមកាលៈទេសៈណា ក៏ដោយ។
      • មានសិទ្ធិទទួលដឹងពីការចែករំលែកព័ត៌មានរបស់ខ្លួន ទាក់ទងប្រាក់ កម្ចី ទៅកាន់ភាគីទីបី និងសិទ្ធិស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យរបស់ខ្លួន ដោយធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ។ ការលុបឬកែប្រែក្នុងកំឡុងពេលសិក្សាកម្ចី នោះកម្ចីអាចត្រូវបានបដិសេធ ដោយខ្វះព័ត៌មានក្នុងការសិក្សា និងអនុម័ត។
      • មានសិទ្ធិតវ៉ាពីផលិតផល និងសេវាកម្ម ព្រមទាំងដំណើរការនៃការ ផ្តល់ជូនដែលខុសពីអ្វីដែលបានព្រមព្រៀងក្នុងកិច្ចសន្យា។

    ទំនួលខុសត្រូវរបស់អតិថិជន

      • រក្សាទុករាល់ឯកសារដែល ហ្វឺស ហ្វាយនែន ផ្តល់ឲ្យនៅទីកន្លែងដែល សុវត្ថិភាព និងងាយស្រួលយកប្រើនៅពេលត្រូវការ។
      • ផ្តល់តែព័ត៌មានដែលពិតប្រាកដ និងជឿទុកចិត្តបាន។
      • ត្រូវគោរព និងអនុវត្តន៍ឲ្យបានពេលលេញ តាមលក្ខខណ្ឌកិច្ចសន្យាខ្ចីបរិភោគ និង កិច្ចសន្យាបង្កើតហ៊ីប៉ូតែក និងកិច្ចសន្យាផ្សេងៗទៀតដែលទាក់ទងនឹងប្រាក់កម្ចី។