• ខ្មែរ
  • EN
  • Shape

    ទិដ្ឋភាពទូរទៅ

    ហ្វឺស ហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយនៅកម្ពុជា និងមានឯកទេសក្នុងការផ្តល់កម្ចីលំនៅឋានខ្នាតតូចទៅដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម ។ ទីតាំងយុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យ ហ្វឺស ហ្វាយនែន បំពេញចន្លោះទីផ្សារដែលត្រូវបានគេមើលរំលង ព្រោះធនាគារពាណិជ្ជស្ទើរតែទាំងអស់ ផ្តោតសំខាន់លើអតិថិជនគោលដៅដែលមានស្ថានភាពសេដ្ឋកិច្ចល្អ។ តាមរយៈការពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់អ្នកដែលមានលទ្ធភាពតិចតួចក្នុងការទទួលបានសេវាកម្ចីលំនៅឋានផ្លូវការ ហ្វឺស ហ្វាយនែន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ និងពង្រីកវិសាលភាពសេវាកម្ចីលំនៅឋានខ្នាតតូចឱ្យកាន់តែទូលាយជាងមុន។
    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី  ធ្លាប់ជា​​ក្រុមហ៊ុន​ដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន ហ្វឺសហូម ភីអិល ស៊ី ដែលមានទីតាំងក្នុងប្រទេសកម្ពុជា Phillip Capital ដែលមានទីតាំងក្នុងប្រទេសសិង្ហ​បុរី Insitor Fund ដែលមានទីតាំងក្នុងប្រទេសលុចសំបួរ ​​មូលនិធិ​អភិវឌ្ឍន៍​កម្ពុជា ឡាវ (Cambodia-Laos Development Fund) និង Norfund ដែលមានទីតាំងក្នុងប្រទេសន័រវេស។  មកដល់ខែ មិថុនា ឆ្នាំ ២០២២ ភាគហ៊ុន ១០០% ត្រូវបានផ្ទេរដោយ​ស្ថិត​នៅក្រោមការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ក្នុង​ស្រុក។

    ចក្ខុវិស័យ

    ជួយឲ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលមានចំណូលទាប និងមធ្យម បានរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងមានស្ថេរភាព តាមរយៈការផ្ដល់លទ្ធភាពឲ្យពួកគាត់មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។

    បេសកម្ម

    បង្កើតស្ថេរភាពសេដ្ឋកិច្ចនៃគ្រួសារកម្ពុជា ដែលមានចំណូលទាប និងមធ្យម តាមរយៈការផ្ដល់សេវាឥណទានដើម្បីឲ្យពួកគាត់ក្លាយជាម្ចាស់កម្មសិទ្ធិនៃផ្ទះសម្បែង។ ​​​​​​​

    តម្លៃស្នូល


    ​​​​​​​សុចរិតភាព
    ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង យើងប្រកាន់ខ្ជប់ នូវភាពស្មោះត្រង់ និងមានតម្លាភាពគ្រប់សកម្មភាពការងាររបស់យើង ។

    ការឆ្លើយតប
    យើងតែងនៅកៀកស្និទ្ធជាមួយអតិថិជនគ្រប់គ្រាន់ល្មម ដែលអាចឲ្យយើងផ្តល់ការយកចិត្តទុកដាក់ និងឆ្លើយតបតមូ្រវការ របស់ពួកគាត់ទាន់ពេលវេលា។ យើងក៏មានទំនួលខុសតូ្រវ គ្រប់ទង្វើររបស់យើង និងបើកចិត្តទូលាយក្នុងការទទួលយក ការរិះគន់ដើម្បីស្ថាបនាផងដែរ ។

    ភាពច្នៃប្រឌិតខ្ពស់
    យើងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការស្វែងរកដំណោះស្រាយ ដែលមានប្រសិទ្ធិភាពដើម្បីបម្រើអតិថិជនរបស់យើងឲ្យកាន់តែប្រសើរជាងមុន ។

    ភាពស្មើគ្នា
    យើងមានមោទនភាពចំពោះការគោរព ការមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ និងការបម្រើដល់អតិថិជនដោយស្មើភាព។

    ឧត្តមភាព
    ការងាររបស់យើង គឺធ្វើឡើងដោយអស់ពីកម្លាំងកាយចិត្ត។
    ​​​​​​​

    IRISE

    សម្រាប់ក្រុមគ្រួសារហ្វឺសហ្វាយនែន (បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់) មានន័យថា យើងម្នាក់ៗត្រូវតែព្យាយាមជានិច្ចដើម្បីធ្វើឲ្យបានច្រើនជាងមុន និងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង។ ត្រូវមានភាពស្មោះត្រង់ តម្លាភាព និងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះមិត្តរួមការងារ និងអតិថិជនដែលយើងបម្រើសេវា។ ត្រូវមានគំនិតច្នៃប្រឌិតក្នុងការបំពេញការងារប្រចាំថ្ងៃ ដើម្បីបង្កើនប្រសិទ្ធភាព និងបម្រើសេវាជូនអតិថិជនឲ្យកាន់តែល្អប្រសើរ។ យើងរួមគ្នា ដើម្បីទទួលបានភាពជោគជ័យក្នុងអាជីព និងលើកកម្ពស់   ភាពស្មើគ្នានៅក្នុងប្រទេសកម្ពុជា។

    សម្រាប់អតិថិជនរបស់ហ្វឺសហ្វាយនែន តាមរយៈការជឿជាក់ និងការអនុវត្តតាមគោលការណ៍ IRISE ពួកគាត់អាចលើកកម្ពស់  កម្រិតជីវភាពរបស់ខ្លួន និងរស់នៅក្នុងជីវិតប្រកបដោយភាពថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងស្ថិរភាព តាមរយៈការមានផ្ទះជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន។

    គុណតម្លៃ​​​​​​​

    ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្រាប់លំនៅឋានឡើយ។ ខណៈពេលដែលធនាគារពាណិជ្ជបានចាប់ផ្តើមផ្តល់ជូននូវផលិតផលកម្ចីទិញផ្ទះក៏ដោយ ក៏ធនាគារទាំងនោះផ្តោតសំខាន់តែទៅលើប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពធូរធារប៉ុណ្ណោះ។ ​​​​​​​

    ​​​​​​​ក្រុមហ៊ុនហ្វឺសហ្វាយនែន ផ្តល់ជូនអតិថិជននូវផលិតផល/សេវាកម្ចីដែលត្រូវតាមតម្រូវការជាក់លាក់របស់ពួកគាត់ និងមានលក្ខខណ្ឌដែលសមស្របទៅនឹងបរិបទជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត អតិថិជនអាចជួបពិភាក្សាដោយផ្ទាល់ជាមួយទីប្រឹក្សាឥណទានរបស់យើង ដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់អំពីផលិតផលរបស់យើង ព្រមទាំងទទួលបានការប្រឹក្សាយោបល់អំពីនីតិវិធីច្បាប់ដែលពាក់ព័ន្ធនឹងការទិញផ្ទះជាលើកដំបូងរបស់ពួកគាត់។

    ទស្សនៈវិជ្ជាអាជីវកម្ម

    ​​​​​​​ទស្សនៈវិជ្ជាអាជីវកម្មរបស់យើងគឺមានភាពសាមញ្ញ៖
    យើងគិតដូចជាអតិថិជន និងអនុវត្តដូចជាម្ចាស់។

    ​​​​​​​
    វិធីសាស្រ្តរបស់យើងគឺកាន់តែសាមញ្ញ៖

    ផ្តល់សេវា និងផលិផលដែលឆ្លើយតបទៅនឹងតមូ្រវការទីផ្សារ

    ផ្តល់នូវនីតិវិធីដែលមានភាពរហ័ស និងងាយស្រួល

    ធ្វើប្រតិបត្តិការប្រកបដោយភាពបត់បែន និងមានតម្លាភាព

    បង្ហញពីភាពសុចរិត ទៀងត្រង់ និងសីលធម៌ ក្នុងការអនុវត្តអាជីវកម្ម