• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ការកសាងភាពធន់នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា

    ការកសាងភាពធន់នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា

    Posted on: Jul 21, 2026

    សម្រាប់គ្រួសារជាច្រើននៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ផ្ទះមិនមែនគ្រាន់តែជាកន្លែងសម្រាប់រស់នៅប៉ុណ្ណោះទេ។ វាជាប្រភពនៃសុវត្ថិភាព ជាគ្រឹះសម្រាប់សុខភាពល្អ ជាការការពារពីហានិភ័យពាក់ព័ន្ធនឹងកត្តាអាកាសធាតុ និងជារឿយៗជាមជ្ឈមណ្ឌលនៃជីវភាពរស់នៅរបស់គ្រួសារទាំងមូល។

    ទោះជាយ៉ាងណាក៏ដោយ គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យមរាប់ពាន់គ្រួសារ បន្តប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ ដើម្បីសាងសង់ ឬកែលម្អផ្ទះរបស់ពួកគេ។ ការកម្រិតក្នុងការទទួលបានឥណទានផ្លូវការ ជារឿយៗបានរារាំងគ្រួសារមិនឲ្យវិនិយោគលើជម្រកដែលមានសុវត្ថិភាព និងភាពធន់ជាងមុន។

    នៅ ហ្វឺស ហ្វាយនែន យើងខ្ញុំបានប្តេជ្ញាចិត្តក្នុងការលុបបំបាត់គម្លាតហិរញ្ញវត្ថុនេះ ដោយផ្តល់ជូននូវកម្ចីលំនៅឋានដែលមានតម្លៃសមរម្យ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់គ្រួសារដែលពុំទាន់ទទួលបានសេវាកម្មហិរញ្ញវត្ថុពេញលេញ។ ដំណោះស្រាយហិរញ្ញវត្ថុដ៏បត់បែនរបស់យើងខ្ញុំ អនុញ្ញាតឱ្យគ្រួសារអាចសាងសង់ផ្ទះថ្មី កែលម្អផ្ទះដែលមានស្រាប់ និងបង្កើតបរិយាកាសរស់នៅដែលទ្រទ្រង់ដល់សុខុមាលភាព និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង។

    បច្ចុប្បន្ននេះ គ្រួសារជាង ១២.៣៣៦ គ្រួសារ នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា បានផ្លាស់ប្តូរផ្ទះសម្បែង និងពង្រឹងអនាគតរបស់ពួកគេ តាមរយៈហិរញ្ញប្បទានលំនៅឋានដែលមានតម្លៃសមរម្យរបស់ ហ្វឺស ហ្វាយនែន ។

    ហេតុអ្វីបានជាហិរញ្ញប្បទានលំនៅឋានដែលមានតម្លៃសមរម្យបង្កើតឱ្យមានការផ្លាស់ប្តូរ

    ការកសាងផ្ទះសម្បែងដែលមានភាពធន់នឹងអាកាសធាតុ សហគមន៍ជនបទរបស់កម្ពុជាកំពុងប្រឈមមុខកាន់តែខ្លាំងឡើងទៅនឹងការធ្លាក់ភ្លៀងខ្លាំង ទឹកជំនន់ ខ្យល់បក់បោកខ្លាំង និងកម្តៅខ្លាំង។ ហិរញ្ញប្បទានផ្ទះសម្បែងដែលមានតម្លៃសមរម្យ ជួយឱ្យគ្រួសារអាចផ្លាស់ប្តូររចនាសម្ព័ន្ធផ្ទះដែលងាយរងគ្រោះ មកជាផ្ទះដែលមានភាពរឹងមាំ និងធន់ជាងមុន ដោយប្រើប្រាស់សម្ភារៈជាប់បានយូរ និងបច្ចេកទេសសាងសង់ដែលបានកែលម្អ។ ការវិនិយោគទាំងនេះជួយកាត់បន្ថយការខូចខាតពីព្រឹត្តិការណ៍ពាក់ព័ន្ធនឹងអាកាសធាតុ ព្រមទាំងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ជំនាន់ក្រោយៗទៀត។

    ការពង្រឹងជីវភាពរស់នៅរបស់គ្រួសារ ផ្ទះដែលមានសុវត្ថិភាពក៏ជាទ្រព្យសកម្មសេដ្ឋកិច្ចផងដែរ។ គ្រួសារនៅជនបទជាច្រើនប្រកបអាជីវកម្មខ្នាតតូចនៅផ្ទះរបស់ពួកគេ រួមមានហាងលក់អីវ៉ាន់ចាប់ហួយ សេវាកម្មកាត់ដេរ ការផលិតអាហារ សកម្មភាពគាំទ្រកសិកម្ម និងអាជីវកម្មមីក្រូផ្សេងៗទៀត។ ផ្ទះដែលមានគុណភាពផ្តល់នូវទីតាំងប្រកបដោយសុវត្ថិភាពសម្រាប់រក្សាទុកឧបករណ៍ និងស្តុកទំនិញ បម្រើអតិថិជន និងបង្កើតប្រាក់ចំណូលគ្រួសារឱ្យមានស្ថិរភាព។

    ការបង្កើតសហគមន៍ដែលមានសុខភាពល្អជាងមុន ការកែលម្អផ្ទះសម្បែងរួមចំណែកផ្ទាល់ដល់លទ្ធផលសុខភាពកាន់តែល្អប្រសើរ។ ផ្ទះដែលរឹងមាំជាងមុន រួមជាមួយប្រព័ន្ធអនាម័យ ខ្យល់អាកាសចេញចូល និងការទទួលបានទឹកស្អាតដែលបានកែលម្អ ជួយកាត់បន្ថយហានិភ័យសុខភាព ព្រមទាំងផ្តល់ឱ្យកុមារនូវបរិយាកាសប្រកបដោយសុវត្ថិភាព និងផាសុកភាពក្នុងការសិក្សា រៀនសូត្រ និងលូតលាស់។

    ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញប្បទានផ្ទះសម្បែងដែលមានតម្លៃសមរម្យ ពង្រីកសេវាហិរញ្ញវត្ថុជូនដល់គ្រួសារដែលជាទូទៅពុំទាន់ទទួលបានសេវាកម្មពេញលេញពីធនាគារពាណិជ្ជ។ តាមរយៈការផ្តល់ជូននូវហិរញ្ញប្បទានផ្ទះសម្បែងប្រកបដោយការទទួលខុសត្រូវ និងអាចទទួលបាន ហ្វឺស ហ្វាយណែន ជួយគ្រួសារនៅជនបទក្នុងការកសាងទ្រព្យសកម្ម ពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ និងចូលរួមយ៉ាងពេញលេញនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

    ការវិនិយោគលើអនាគតរបស់កម្ពុជា រាល់ផ្ទះដែលទទួលបានហិរញ្ញប្បទាន មានន័យលើសពីឥដ្ឋ និងបាយអ—វាតំណាងឱ្យភាពធន់កាន់តែខ្លាំង គ្រួសារកាន់តែរឹងមាំ និងសហគមន៍ជនបទដែលមានចីរភាពជាងមុន។

    នៅ ហ្វឺស ហ្វាយនែន យើងខ្ញុំជឿជាក់ថា ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅឋានដែលមានតម្លៃសមរម្យ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការកែលម្អកម្រិតជីវភាពរស់នៅ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ តាមរយៈការជួយគ្រួសារឱ្យកសាងផ្ទះប្រកបដោយសុវត្ថិភាព និងធន់នឹងអាកាសធាតុ យើងខ្ញុំកំពុងវិនិយោគលើសហគមន៍ដែលមានសុខភាពល្អជាងមុន សេដ្ឋកិច្ចក្នុងស្រុករឹងមាំជាងមុន និងប្រទេសកម្ពុជាដែលមានភាពធន់ជាងមុន។

    គ្រួសារជាង ១២.៣០០ គ្រួសារ បានដើរលើវិថីនេះរួចហើយឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរ ហើយយើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យការទទួលបានផ្ទះសម្បែងមានគុណភាព ក្លាយជាការប្រាកដឡើងសម្រាប់គ្រួសាររាប់ពាន់ទៀត។

    ចែករំលែកទៅកាន់: