• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • របាយការណ៍ស្តីអំពីការស្ទង់មតិលើការយល់ឃើញរបស់អតិថិជន

    របាយការណ៍ស្តីអំពីការស្ទង់មតិលើការយល់ឃើញរបស់អតិថិជន

    Posted on: Nov 14, 2023

    របាយការណ៍បានបង្ហាញថា ការទទួលបានសេវាឥណទានលំនៅដ្ឋានខ្នាតតូច ពិតជាបានផ្តល់នូវភាពប្រសើរឡើងទៅដល់ជីវភាពរស់នៅរបស់អតិថិជនរបស់ ហ្វឺស ហ្វាយនែន ដោយអតិថិជនជាង ៩ ក្នុងចំណោម ១០ នាក់(៨៥ ភាគរយ) រស់ក្នុងផ្ទះដែលមានស្ថានភាពសមរម្យ ។ ៩ នាក់ក្នុងចំណោម ១០ បានកែលម្អស្ថានភាពផ្ទះសម្បែងឲ្យប្រសើរឡើង (៨៥ ភាគរយ) ដែលក្នុងនោះមានជិត ៦ ក្នុងចំណោម ១០(៥៦ ភាគរយ) បានប្រើប្រាស់កម្ចីមួយចំណែកក្នុងការកែលម្អបរិក្ខាបន្ទប់ទឹក និងបង្គន់ ហើយ ៩៨ ភាគរយ លទ្ធភាពក្នុងការប្រើប្រាស់បរិក្ខាមូលដ្ឋានមានការកើនឡើង និងនៅដដែល សម្រាប់រយៈពេល ១២ ខែចុងក្រោយនេះ ។ ភាគច្រើននៃកូនអតិថិជនដែលមានអាយុ ១៥ ឆ្នាំ ឬក្រោមនេះ បានចូលរៀនយ៉ាងទៀងទាត់ (៩២ ភាគរយ) ។

    ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងក្នុងការត្រួតពិនិត្យជាប្រចាំទៅលើផលប៉ះពាល់ ហ្វឺស ហ្វាយនែន បានធ្វើការស្ទង់មតិអតិថិជន ក្នុងខែកក្កដា ឆ្នាំ ២០២៣ លើការយល់ឃើញរបស់អតិថិជនទៅលើស្ថានភាពដែលពួកគាត់បានជួបប្រទះក្នុងរយៈពេល ១២ ខែកន្លងមកនេះ ។ ការស្ទង់មតិត្រូវបានធ្វើឡើងក្រោមការគាំទ្រពីដៃគូរបស់យើង គឺ OikoCredit ទាំងផ្នែកថវិកា និងបច្ចេកទេស ។ ការទទួលស្តាប់សំលេងរបស់អតិថិជន អាចផ្តល់អោយយើងទទួលបាននូវព័ត៌មានស៊ីជម្រៅពីការយល់ឃើញរបស់ពួកគាត់ ដែលអាចឲ្យ ហ្វឺស ហ្វាយនែន ក៏ដូចជា OikoCredit បានត្រៀមជាស្រេចសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលខាងមុខ ។ ការស្ទង់មតិត្រូវបាន ស្រង់ពីអតិថិជនចំនួន ៨៣១ នាក់ ពីទីកន្លែងផ្សេងគ្នា ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង តាកែវ ។

    របាយការណ៍នេះ នឹងលើកបង្ហាញអំពីការយល់ឃើញរបស់អតិថិជន ទៅលើបញ្ហាសំខាន់មួយចំនួនទាក់ទងនឹងបម្រែបម្រួលចំណូល ការសន្សំ ការអភិវឌ្ឍអាជីវកម្ម លទ្ធភាពប្រើប្រាស់បរិក្ខាមូលដ្ឋានក្នុងគ្រួសារ និងការសិក្សា ព្រមជាមួយការចូលរៀនបានទៀងទាត់សម្រាប់កូនៗ របស់ពួកគាត់ដែលមាន អាយុ ក្រោម ១៥ ឆ្នាំ ។

    អានរបាយការណ៍បន្ថែមនៅទីនេះ

    អំពី ហ្វឺស ហ្វាយនែន

    ហ្វឺស ហ្វាយនែន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ ហើយបានក្លាយជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកទេស ក្នុងការផ្តល់ឥណទាន លំនៅដ្ឋានខ្នាតតូចរយៈពេលវែង ដំបូងគេក្នុងប្រទេសកម្ពុជា ។ ទស្សនៈវិស័យរបស់ ហ្វឺស ហ្វាយនែន គឺជួយឱ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាដែលមានចំណូលមធ្យមកម្រិតទាប បានរស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងមានស្ថេរ ភាព តាមរយៈការផ្តល់លទ្ធភាពឱ្យពួកគាត់មានផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រកម្រិតមាសដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការអនុវត្តលើគោលការណ៍ការពារអតិថិជន ដែលជាស្តង់ដារថ្មី ពីស្ថាប័ន Cerise និង SPTF ។

    ចែករំលែកទៅកាន់: