ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ "មាស" បញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ចំពោះតម្លាភាព និងការអភិវឌ្ឍជាតិ
គ្រឹះស្ថានហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី មានកិត្តិយសជម្រាបជូនសាធារណៈជនថា គ្រឹះស្ថានបានទទួល វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេលពីរឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ ដល់ឆ្នាំ ២០២៦។
វិញ្ញាបនបត្រដ៏មានតម្លៃនេះ ជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់ ហ្វឺស ហ្វាយនែន ក្នុងការបង់ពន្ធប្រកបដោយតម្លាភាព អនុលោមតាមច្បាប់ និងមានទំនួលខុសត្រូវពេញលេញ។
ការទទួលស្គាល់នេះ បង្ហាញយ៉ាងច្បាស់ថា ហ្វឺស ហ្វាយនែន តែងតែគោរពតាមក្របខណ្ឌនយោបាយ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអាជីវកម្ម ក្រមសីលធម៌ និងទំនួលខុសត្រូវ។ គ្រឹះស្ថានជឿជាក់ថា ការបង់ពន្ធត្រឹមត្រូវ និងទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសកម្ពុជា។
ថវិកាពន្ធដែលបង់នេះ ត្រូវបានប្រើសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងសកម្មភាពសង្គមផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខមួយនៅកម្ពុជា ហ្វឺស ហ្វាយនែន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកសាងទំនុកចិត្ត និងភាពជឿជាក់ក្នុងវិស័យហិរញ្ញវត្ថុ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញស្ថិរភាព និងចីរភាពសេដ្ឋកិច្ចជាតិ។
នេះសបញ្ជាក់យ៉ាងច្បាស់ថា ហ្វឺស ហ្វាយនែន មិនត្រឹមតែរួមចំណែកក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អសម្រាប់គ្រឹះស្ថាន និងអង្គភាពផ្សេងទៀតក្នុងការអនុវត្តបាននូវអភិបាលកិច្ចល្អ និងទំនួលខុសត្រូវផងដែរ។
