ដំណោះស្រាយ ៣ យ៉ាង ដើម្បីទំលុះរបាំងបំណុល
13 Oct 2025ការមានបំណុលគឺជាបញ្ហាប្រឈមធំមួយដែលគ្រួសារជាច្រើនបានជួបប្រទះ ហើយវាអាចបង្កភាពតានតឹងផ្លូវចិត្ត និងគំរាមកំហែងដល់សុខុមាលភាពក្នុងគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់តែងតែមានដំណោះស្រាយ។ យើងខ្ញុំសូមជូនដំណោះស្រាយយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលយើងខ្ញុំ គិតថាអាចជួយគ្រួសាររបស់លោកអ្នកឲ្យរួចផុតពីសម្ពាធបំណុល និងឈានទៅរកអនាគតហិរញ្ញវត្ថុដ៏រឹងមាំ។ បញ្ហាប្រឈមទី ១៖ ការទម្លាក់កំហុសដាក់គ្នា និងបាត់បង់ការសាមគ្គី នៅពេលដែលបញ្ហាបំណុលចូលមកដល់ គូស្វាមីភរិយា ឬសមាជិកគ្រួសារច្រើនតែចាប់ផ្ដើមស្តីបន្ទោសគ្នាទៅវិញទៅមក ដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ និងបាក់បែកចំណងមិត្តភាព។ 💡...
