• ខ្មែរ
  • EN
  • គន្លឹះសន្សំសំចៃ ៤ យ៉ាង សម្រាប់ការសាងសង់ផ្ទះថ្មី

    ការសាងសង់ផ្ទះថ្មីពិតជាត្រូវការចំណាយលុយច្រើនទៅលើសម្ភារៈចាំបាច់ផ្សេងៗ។ ហេតុនេះ សម្រាប់អ្នកដែលមានជីវភាពកម្រិតមធ្យម ការសង់ផ្ទះគឺជាបន្ទុកហិរញ្ញវត្ថុដ៏ធំមួយ ហើយពួកគាត់តែងស្វែងរកវិធីគ្រប់គ្រងការចំណាយកុំឲ្យបង់លើសពីអ្វីដែលបានគ្រោងទុក។ វិធីសាស្រ្ត ៤ ចំណុច ដែលអាចជួយលោកអ្នកសន្សំសំចៃបានច្រើនក្នុងការសាងសង់ផ្ទះ៖ ១. ការកែច្នៃសម្ភារៈសេសសល់  ចំណុចនេះជួយកាត់បន្ថយការចំណាយបានមួយកម្រិត។ សំដៅលើការយកគ្រឿងសំណង់ដែលនៅសល់មកប្រើប្រាស់ឡើងវិញ កុំទុកចោល។ ឧទាហរណ៍ ដែកដែលនៅសល់ អាចយកទៅចាក់គ្រឹះតូចតាចផ្សេងទៀត ឬថ្នាំលាបដែលនៅសល់តិចតួច អាចលាយបញ្ចូលគ្នាសម្រាប់លាបបង្កាន់ដៃជណ្ដើរ។ ទោះបីជា...

    អានបន្ត

    ១០វិធីសាស្រ្ត ជួយក្នុងការការពារពីភ្លើងដែលអាចបណ្តាលឱ្យឆាបឆេះដល់ផ្ទះរបស់លោកអ្នក

    ការទិញផ្ទះរស់នៅពិតជាមានតម្លៃថ្លៃណាស់។ មនុស្សភាគច្រើនត្រូវខ្ចីប្រាក់ ហើយបង់សងក្នុងរយៈពេល ១០ ឆ្នាំ មុនពេលមានផ្ទះពេញលេញជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ចុះបើផ្ទះរបស់លោកអ្នកខូចខាត ដូចជាមានបញ្ហាឆ្លងអគ្គិសនី ហើយផ្ទះទាំងមូលត្រូវបានឆាបឆេះ ? គ្មាន​នរណា​ម្នាក់​ចង់​ឱ្យ​វា​កើត​ឡើងនោះ​ទេ។ នេះជាមូលហេតុដែលការរក្សាផ្ទះរបស់លោកអ្នកឱ្យមានសុខសុវត្ថិភាពគឺពិតជាសំខាន់ ជាពិសេសចៀសផុតពីគ្រោះមហន្តរាយដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងមានការបាត់បង់ទ្រព្យសម្បត្តិជាដើម។ ប្រសិនបើលោកអ្នកមិនមានការប្រុងប្រយ័ត្ននោះទេ តែមួយភ្លែតប៉ុណ្ណោះ ការខូចខាតដែលមិនបានរំពឹងទុកនឹងអាចកើតមានឡើងចំពោះផ្ទះរបស់លោកអ្នកជាក់ជាមិនខាន។ ពាក្យចាស់លោកតែងពោលថា "ចោរលួចនៅចាញ់ភ្លើងឆាបឆេះតូចមួយនៅក្នុងផ្ទះនោះទេ" នេះមានន័យថា...

    អានបន្ត

    គន្លឹះសំខាន់ៗ មិនត្រូវមើលរំលង មុនពេលចាប់ផ្ដើមសង់ផ្ទះ

    ផ្ទះជាកន្លែងផ្ដល់នូវសុខសុវត្ថិភាព សុភមង្គល និងភាពថ្លៃថ្នូរ។ មនុស្សជាច្រើនមានក្ដីស្រម៉ៃចង់រស់នៅក្នុងផ្ទះដែលល្អ និងប្រកបដោយផាសុខភាព។ ទោះបីយ៉ាងណា ការសាងសង់ផ្ទះក្នុងក្ដីស្រម៉ៃរបស់អ្នក គឺជាគម្រោងមួយ ដែលអ្នកគួតែយកចិត្តទុកដាក់តាំងពីពេលចាប់ផ្ដើម បើពុំដូច្នោះទេ អ្នកអាចនឹងមិនសប្បាយចិត្តនៅពេលដែលផ្ទះរបស់អ្នកត្រូវបានសាងសង់រួច។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកមិនត្រូវមើលរំលង មុនពេលអ្នកចាប់ផ្ដើមសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់អ្នក ៖ ១. ការប៉ាន់តម្លៃ វាជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយ ក្នុងការដឹងថាអ្នកអាចចំណាយប្រាក់ទាំងអស់លើការសាងសង់ ឬអ្នកនឹងត្រូវការកម្ចីផ្នែកលំនៅដ្ឋានក្នុងចំនួនណាមួយ។...

    អានបន្ត

    គន្លឹះទាំង៧យ៉ាងដើម្បីជ្រើសរើសពណ៍សម្រាប់លាបផ្ទះឲ្យស្អាត

    ពេលដែលជ្រើសរើសពណ៌សម្រាប់លាបផ្ទះបានត្រឹមត្រូវយើងនឹងទទួលបានភាពភាពរំភើបពីគ្រប់ទីកន្លែងក្នុងផ្ទះ។ ការជ្រើសរើសពណ៌ ដែលឥតខ្ចោះវាពិតជាពិបាកណាស់។ សូមមើលពីវិធីសាស្រ្តទាំង៧ដើម្បីជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវ។ ទី១. ផ្តោតលើពណ៌ដែលអ្នកចូលចិត្ត។ រើសពណ៍ដែលអ្នកស្រលាញ់ដោយយោងលើពណ៌ ដែលអ្នកកំពុងប្រើដូចជាសំលៀកបំពាក់ ឬក៏រូបថតដែលអ្នកចូលចិត្ត។ ប្រើពណ៌ទាំងនេះដើម្បីនាំការគិតនិងការជ្រើសរើសរបស់អ្នកហើយធ្វើតាមរបៀបដែលអ្នកចង់បាន។ ទី២. ប្រើពណ៌គ្រឿងសង្ហារឹមដែលមានស្រាប់ឬក៏ពណ៌នៃចំនែកណាមួយក្នុងផ្ទះធ្វើជាគោលក្នុងការរើសពណ៌ថ្មី។ អ្នកអាចសាកធៀបជញ្ជាំងជាមួយនឹងរបស់ទាំងនេះ។ ពណ៌ដិតខ្លាំងអាចសាកសមជាមួយនឹងរបស់ណាមួយឬគ្រឿងសង្ហារឹមណាមួយ តែវាអាចនឹងមិនសមជាមួយនឹងជញ្ជាំងដែលមានផ្ទៃធំនោះទេ។ តែសូមរើសពណ៌ដែលស្រាលជាង ឬពណ៌ដែលខុសពីគ្រឿងផ្សេងៗដែលអ្នកមាន។ ទី៣. សូមគិតពីទំហំនៃបន្ទប់របស់អ្នក។ តើអ្នកចង់បានអារម្មណ៍ថាបន្ទប់ធំប៉ុណ្ណា?...

    អានបន្ត