• ខ្មែរ
  • EN
  • វិញ្ញាបនបត្រកម្រិតមាស ស្តីពីកិច្ចការពារអតិថិជន ពីរអាណត្តិជាប់ៗគ្នា

    ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន មានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹង ស្តីពីការបានទទួលវិញ្ញាបនបត្រកម្រិតមាសស្តីពីកិច្ចការពារអតិថិជន សម្រាប់អាណត្តិទីពីរជាប់គ្នា ដោយទទួលបានពិន្ទុដ៏ល្អប្រសើររហូតដល់ ៩៩,១%។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គ្រឹះស្ថានចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌...

    អានបន្ត

    ហ្វឺស ហ្វាយនែន ចូលរួមយុទ្ធនាការបរិច្ចាគឈាមសហការដោយ CMA និង ABC ក្នុងស្មារតីមនុស្សធម៌

    (CSR) កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ បុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីបរិច្ចាគឈាម ដែលជាផ្នែកមួយនៃកិច្ចការទទួលខុសត្រូវផ្នែកសង្គម (CSR) របស់គ្រឹះស្ថាន។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង សមាគមធនាគារនៅកម្ពុជា (ABC)...

    អានបន្ត

    ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់! ❤️🩸 ហ្វឺស ហ្វាយនែន រួមគ្នាសង្គ្រោះជីវិត

    (CSR) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការបរិច្ចាគឈាមដ៏ធំមួយក្រោមប្រធានបទ “រួមគ្នាសង្គ្រោះជីវិត”។ ព្រឹត្តិការណ៍មនុស្សធម៌នេះ រៀបចំឡើងដោយមានការសហការរវាង ធនាគារជាតិនៃកម្ពុជា (NBC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងសមាគមធនាគារនៅកម្ពុជា...

    អានបន្ត

    របាយការណ៍ស្តីអំពីការស្ទង់មតិលើការយល់ឃើញរបស់អតិថិជន

    របាយការណ៍បានបង្ហាញថា ការទទួលបានសេវាឥណទានលំនៅដ្ឋានខ្នាតតូច ពិតជាបានផ្តល់នូវភាពប្រសើរឡើងទៅដល់ជីវភាពរស់នៅរបស់អតិថិជនរបស់ ហ្វឺស ហ្វាយនែន ដោយអតិថិជនជាង ៩ ក្នុងចំណោម ១០ នាក់(៨៥ ភាគរយ) រស់ក្នុងផ្ទះដែលមានស្ថានភាពសមរម្យ ។ ៩ នាក់ក្នុងចំណោម ១០ បានកែលម្អស្ថានភាពផ្ទះសម្បែងឲ្យប្រសើរឡើង (៨៥ ភាគរយ) ដែលក្នុងនោះមានជិត...

    អានបន្ត

    ហ្វឺស ហ្វាយនែន ពង្រឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក

    ហ្វឺស ហ្វាយនែន ពង្រឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ហ្វឺស ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានឯកទេសផ្តល់សេវាកម្ចីលំនៅដ្ឋានដែលមានតម្លៃទាបសមរម្យ បានរៀបចំថ្នាក់បណ្តុះបណ្តាលរំលឹកឡើងវិញជំនាន់ទី៣ ដែលមានរយៈពេលបីថ្ងៃ ស្តីពីការគ្រប់គ្រងសាខា ។ ថ្នាក់បណ្តុះបណ្តាលនេះធ្វើឡើងនៅ ការិយាល័យកណ្តាលរបស់ ហ្វឺស ហ្វាយនែន ក្នុងគោលបំណងបង្កើនចំណេះដឹងគ្រប់គ្រងដល់នាយកសាខាថ្មី និងនាយករងសាខាថ្មី ជាមួយនិងជំនាញ ចំណេះដឹងល្អៗជាច្រើន ដើម្បីយកទៅអនុវត្តការគ្រប់គ្រងតាមសាខាប្រកបដោយប្រសិទ្ធភាព...

    អានបន្ត

    ការបញ្ចប់គម្រោងសាងសង់ និងការបំពាក់សម្ភារបណ្ណាល័យទី ៣

    (CSR) ក្រោមកិច្ចសហប្រត្តិបត្តិការពីក្រសួងអប់រំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានបញ្ចប់គម្រោងសាងសង់បណ្ណាល័យមួយខ្នងដែលមានទីតាំងក្នុងសាលាបឋមសិក្សា ត្រពាំងក្អែក ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ភាគចំងាយជាង ៥០ គីឡូម៉ែត្រភាគខាងជើងឈៀងខាងលិចរាជធានីភ្នំពេញ ។ គម្រោងសាងសង់បណ្ណាល័យគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ក្នុងការទទួលខុសត្រូវផ្នែកសង្គម ក៏ដូចជាការចូលរួមចំណែកលើកស្ទួយសុខមាលភាពសង្គមផងដែរ ។ ហ្វឺស...

    អានបន្ត

    ហ្វឺស ហ្វាយនែន បញ្ចប់ការសាងសង់ និងប្រគល់បណ្ណាល័យថ្មីជូនសាលាបឋមសិក្សា យ៉ាបាតុងត្រពាំងក្អែក...

    (ព័ត៌មាន CSR) ខេត្តកំពង់ស្ពឺ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី (First Finance PLC) មានក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងថា អគារបណ្ណាល័យថ្មីមួយខ្នងស្ថិតនៅក្នុង សាលាបឋមសិក្សា យ៉ាបាតុងត្រពាំងក្អែក ក្រុងឧត្តុង្គ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងបានបំពាក់សម្ភារបរិក្ខារួចរាល់នាពេលថ្មីៗនេះ។ សមិទ្ធិផលថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចការសង្គមរបស់...

    អានបន្ត

    ស្វាគមន៍ការមកកាន់គេហទំព័រថ្មី

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន មានកិត្តិយសសូមជម្រាបជូនអំពីការដាក់ឲ្យដំណើរការជាផ្លូវការ គេហទំព័រដែលបានរចនាថ្មី ។ យើងខ្ញុំលើកទឹកចិត្តលោក លោកស្រី ចូលទស្សនា និងស្វែងយល់បន្ថែមពីយើងខ្ញុំ ។ គោលដៅរបស់យើងខ្ញុំ ក្នុងការរចនាថ្មីនេះឡើង គឺដើម្បីបង្ករនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកព័ត៌មានអំពីសេវា និងផលិតផលកម្ចីលំនៅដ្ឋានខ្នាតរយៈពេលវែង និងជាពិសេសស្វែងយល់អំពីផលប៉ះពាល់ជាវិជ្ជមានលើក្រុមគ្រួសារប្រជាជនកម្ពុជា ក្រោយពេលដែលពួកគាត់បានប្រើប្រាស់កម្ចីលំនៅដ្ឋានខ្នាតតូចរយៈពេលវែងរបស់យើងខ្ញុំ ។ គេហទំព័រថ្មីនេះមានភាពងាយស្រួលក្នុងការចូលទៅកាន់...

    អានបន្ត

    ផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់លើបញ្ហាអចលនទ្រព្យ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន កំពុងផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ទៅដល់អតិថិជន និងសាធារណៈជន បន្ទាប់ពីបុគ្គលិកជំនាញរបស់ខ្លួនបានទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ហ្វឺស ហ្វាយនែន កំពុងយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួន ដោយពួកគេអាចប្រឹក្សាដោយផ្ទាល់ ឬតាមរយៈទូរសព្ទ លើបញ្ហាទិញលក់ ឬគ្រប់គ្រងលើអចលនទ្រព្យ ឬការផ្ទេរកម្មសិទ្ធិអចលនទ្រព្យស្របច្បាប់ ជាមួយបុគ្គលិកផ្នែកលក់របស់ស្ថាប័ននៅគ្រប់សាខា។ ចំពោះសាធារណៈជន...

    អានបន្ត