• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ហ្វឺស ហ្វាយនែន ចូលរួមយុទ្ធនាការបរិច្ចាគឈាមសហការដោយ CMA និង ABC ក្នុងស្មារតីមនុស្សធម៌

    ហ្វឺស ហ្វាយនែន ចូលរួមយុទ្ធនាការបរិច្ចាគឈាមសហការដោយ CMA និង ABC ក្នុងស្មារតីមនុស្សធម៌

    Posted on: Mar 10, 2025

    (CSR) កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ បុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីបរិច្ចាគឈាម ដែលជាផ្នែកមួយនៃកិច្ចការទទួលខុសត្រូវផ្នែកសង្គម (CSR) របស់គ្រឹះស្ថាន។
    ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង សមាគមធនាគារនៅកម្ពុជា (ABC) ក្នុងគោលបំណងប្រមូលឈាមដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការជាចាំបាច់។
    ការចូលរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ហ្វឺស ហ្វាយនែន នាពេលនេះ គឺជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពសង្គម។ ហ្វឺស ហ្វាយនែន តែងតែចាត់ទុកសកម្មភាពមនុស្សធម៌ ជាផ្នែកមួយមិនអាចខ្វះបាននៃប្រតិបត្តិការរបស់ខ្លួន ហើយការបរិច្ចាគឈាមគឺជាមធ្យោបាយផ្ទាល់បំផុតមួយក្នុងការផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់អ្នកដទៃ។
    គ្រឹះស្ថានសង្ឃឹមថា សកម្មភាពរួមគ្នារបស់វិស័យហិរញ្ញវត្ថុនៅថ្ងៃនេះ នឹងក្លាយជាគំរូដ៏ល្អ និងជួយបំផុសស្មារតីចែករំលែកនៅក្នុងសង្គមកម្ពុជាឱ្យកាន់តែទូលំទូលាយ៕

    ចែករំលែកទៅកាន់: