• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ហ្វឺស ហ្វាយនែន បញ្ចប់ការសាងសង់ និងប្រគល់បណ្ណាល័យថ្មីជូនសាលាបឋមសិក្សា យ៉ាបាតុងត្រពាំងក្អែក ក្នុងក្រុងឧត្តុង្គ

    ហ្វឺស ហ្វាយនែន បញ្ចប់ការសាងសង់ និងប្រគល់បណ្ណាល័យថ្មីជូនសាលាបឋមសិក្សា យ៉ាបាតុងត្រពាំងក្អែក ក្នុងក្រុងឧត្តុង្គ

    Posted on: Jul 17, 2023

    (ព័ត៌មាន CSR) ខេត្តកំពង់ស្ពឺ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី (First Finance PLC) មានក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងថា អគារបណ្ណាល័យថ្មីមួយខ្នងស្ថិតនៅក្នុង សាលាបឋមសិក្សា យ៉ាបាតុងត្រពាំងក្អែក ក្រុងឧត្តុង្គ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងបានបំពាក់សម្ភារបរិក្ខារួចរាល់នាពេលថ្មីៗនេះ។
    សមិទ្ធិផលថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចការសង្គមរបស់ ហ្វឺស ហ្វាយនែន ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ។ យើងខ្ញុំមានក្តីរំពឹងយ៉ាងមុតមាំថា បណ្ណាល័យនេះនឹងក្លាយជាឃ្លាំងនៃចំណេះដឹង និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺជួយបណ្តុះទម្លាប់នៃការអានដល់កុមារតូចៗនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
    ឆ្លៀតក្នុងឱកាសនេះ ហ្វឺស ហ្វាយនែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា យ៉ាបាតុងត្រពាំងក្អែក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ។ ជាពិសេស សូមអរគុណដល់អតិថិជនរបស់ ហ្វឺស ហ្វាយនែន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសមិទ្ធិផលមួយនេះលេចចេញជារូបរាងឡើង ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិទាំងមូល៕
     

    ចែករំលែកទៅកាន់: