ឈរជាមួយគ្នាក្នុងគ្រាដ៏លំបាក៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បញ្ជូនក្ដីសង្ឃឹមទៅកាន់ប្រជាជនខ្មែរដែលភៀសឹក
(CSR) ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ — គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានបោះជំហានទៅមុខជាមួយនឹងគំនិតផ្ដួចផ្ដើមមនុស្សធម៌ ដើម្បីគាំទ្រដល់ក្រុមគ្រួសារខ្មែរដែលត្រូវបានភៀសសឹក ហើយកំពុងស្វែងរកទីជម្រក ដែលបង្ហាញឲ្យឃើញ នូវការប្ដេជ្ញាចិត្តរបស់ស្ថាប័នចំពោះភាពធន់របស់សហគមន៍ និងសាមគ្គីភាពជាតិ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌បន្ទាន់ ហ្វឺស ហ្វាយនែន ដោយមានការចូលរួមចំណែកពីបុគ្គលិករបស់ខ្លួន បានចូលរួមឧបត្ថម្ភជំនួយមនុស្សធម៌ជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគសំខាន់ៗ ចំនួន ១២ រថយន្ត ដើម្បីផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារងាយរងគ្រោះដែលកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀង ដោយសារការភៀសសឹក ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងជួយដល់ក្រុមគ្រួសារនានា ឱ្យបំពេញតម្រូវការមូលដ្ឋានបំផុតរបស់ពួកគេក្នុងអំឡុងពេលដ៏សំខាន់នេះ ដោយស្ដារឡើងវិញនូវភាពថ្លៃថ្នូរ និងស្ថិរភាពតាមរយៈជំនួយទាន់ពេលវេលា។
ដើម្បីធានាបាននូវការចែកចាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការសម្របសម្រួលបានល្អ ហ្វឺស ហ្វាយនែន កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ទូទាំង ១២ ខេត្ត ដែលស្ថាប័នកំពុងប្រតិបត្តិការ។ ភាពជាដៃគូនេះអាចឱ្យជំនួយស្បៀងអាហារបានទៅដល់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុត ។
ខេត្តដែលទទួលបានជំនួយមនុស្សធម៌រួមមាន៖ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ តាកែវ កំពត កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ និងកំពង់ចាម។
ថ្លែងអំពីគំនិតផ្ដួចផ្ដើមនេះ លោក សាយ សូនី ប្រធានផ្នែកទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានមានប្រសាសន៍ថា៖
“ក្នុងគ្រាដ៏លំបាកបែបនេះ សាមគ្គីភាពមានសារៈសំខាន់បំផុត។ យើងមិនអាចឈរមើលបងប្អូនប្រជាពលរដ្ឋរបស់យើងតស៊ូលំបាក ដើម្បីគ្រាន់តែបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេបានឡើយ។ កិច្ចខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីជំនឿរបស់យើងខ្ញុំ នៅក្នុងពាក្យស្លោកថា ជាតិមួយ បេះដូងមួយ ការឆ្លើយតបមួយ។ តាមរយៈ ជំនួយស្បៀងអាហារ ដែលផ្ទុកនៅក្នុងរថយន្តចំនួន ១២ គ្រឿង និងកិច្ចសហការជាមួយអាជ្ញាធរខេត្ត យើងខ្ញុំមានគោលបំណងផ្ដល់ជូនមិនត្រឹមតែសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានាថាសហគមន៍យើង មិនប្រឈមមុខនឹងបញ្ហានេះតែម្នាក់ឯងនោះដែរ។”
កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌នេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តឥតឈប់ឈររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ចំពោះទំនួលខុសត្រូវសង្គមរបស់ស្ថាប័នចំពោះ សុចរិតភាព និងការពង្រឹងអំណាចសហគមន៍។ នៅពេលដែលស្ថាប័នបន្តរីកចម្រើន ការប្ដេជ្ញាចិត្តគាំទ្រគំនិតផ្ដួចផ្ដើមក្នុងការពង្រឹងសហគមន៍ និងកែលម្អសុខមាលភាពសម្រាប់ក្រុមគ្រួសារខ្មែរនឹងបន្តមានជានិច្ច ។
