គន្លឹះ៧ ចំណុចអាចឲ្យផ្ទះរបស់អ្នកមានពន្លឺធម្មជាតិគ្រប់គ្រាន់
08 Aug 2023ពន្លឺថ្ងៃមានអត្ថប្រយោជន៍ជាងពន្លឺដែលយើងបង្កើត។ ពន្លឺថ្ងៃអាចធ្វើឲ្យបន្ទប់របស់អ្នកមើលទៅទូលាយជាងមុន អាចធ្វើឲ្យអារម្មណ៍អ្នកជ្រះថ្លា និងធ្វើឲ្យរាងកាយអ្នកទទួលបាននូវវីតាមីន D ។ ខាងក្រោម ជាគន្លឹះមួយចំនួន ដែលអ្នកអាចអនុវត្តដើម្បីឲ្យពន្លឺថ្ងៃធម្មជាតិចូលទៅក្នុផ្ទះរបស់អ្នកបានគ្រប់គ្រាន់ ៖ ១. ការរៀបចំផ្ទះ សំដៅលើការរៀបចំតុបតែងបន្ទប់/ផ្ទះរបស់អ្នក រួមទាំងទីតាំងនៃវាំងននសម្រាប់បង្អួច។ វាំងននដែលមានពណ៌ស្រាល និងស្ដើង នឹងជួយធ្វើឲ្យមានតុល្យភាពពន្លឺធម្មជាតិ ខណៈដែលក្រណាត់វាំងននក្រាស់ និងពណ៌រាងខ្មៅ...
