• ខ្មែរ
  • EN
  • របាយការណ៍ស្តីអំពីការស្ទង់មតិលើការយល់ឃើញរបស់អតិថិជន

    របាយការណ៍បានបង្ហាញថា ការទទួលបានសេវាឥណទានលំនៅដ្ឋានខ្នាតតូច ពិតជាបានផ្តល់នូវភាពប្រសើរឡើងទៅដល់ជីវភាពរស់នៅរបស់អតិថិជនរបស់ ហ្វឺស ហ្វាយនែន ដោយអតិថិជនជាង ៩ ក្នុងចំណោម ១០ នាក់(៨៥ ភាគរយ) រស់ក្នុងផ្ទះដែលមានស្ថានភាពសមរម្យ ។ ៩ នាក់ក្នុងចំណោម ១០ បានកែលម្អស្ថានភាពផ្ទះសម្បែងឲ្យប្រសើរឡើង (៨៥ ភាគរយ) ដែលក្នុងនោះមានជិត...

    អានបន្ត

    យល់ដឹងអំពីប្រភេទប្លង់កម្មសិទ្ធិលើអចលនទ្រព្យក្នុងប្រទេសកម្ពុជា

    ប្លង់លើអចលទ្រព្យ ឬហៅថា ប័ណ្ណកម្មសិទ្ធិ ឬប្លង់ដី គឺជាឯកសារផ្លូវច្បាប់ផ្លូវការ ដែលបម្រើជាភស្តុតាងនៃភាពជាម្ចាស់ ឬការប្រាស់លើអចលនទ្រព្យជាក់លាក់មួយនោះ។ វាមានព័ត៌មានអំពីទីតាំង ព្រំដែន និងលក្ខណៈរបស់អចលនទ្រព្យ ព្រមទាំងព័ត៌មានលម្អិតអំពីម្ចាស់ ឬម្ចាស់នាពេលបច្ចុប្បន្ន។ គោលបំណងនៃប័ណ្ណកម្មសិទ្ធិគឺដើម្បីបង្កើត និងការពារសិទ្ធិលើកម្មសិទ្ធិអចលនទ្រព្យណាមួយ។ វាផ្តល់នូវភាពប្រាកដប្រជា និងភាពច្បាស់លាស់ទាក់ទងនឹងអ្នកដែលជាម្ចាស់កម្មសិទ្ធិ និងសិទ្ធិដែលពួកគេមាន រួមទាំងសិទ្ធិកាន់កាប់ ប្រើប្រាស់ ផ្ទេរ...

    អានបន្ត

    ហ្វឺស ហ្វាយនែន ពង្រឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក

    ហ្វឺស ហ្វាយនែន ពង្រឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ហ្វឺស ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានឯកទេសផ្តល់សេវាកម្ចីលំនៅដ្ឋានដែលមានតម្លៃទាបសមរម្យ បានរៀបចំថ្នាក់បណ្តុះបណ្តាលរំលឹកឡើងវិញជំនាន់ទី៣ ដែលមានរយៈពេលបីថ្ងៃ ស្តីពីការគ្រប់គ្រងសាខា ។ ថ្នាក់បណ្តុះបណ្តាលនេះធ្វើឡើងនៅ ការិយាល័យកណ្តាលរបស់ ហ្វឺស ហ្វាយនែន ក្នុងគោលបំណងបង្កើនចំណេះដឹងគ្រប់គ្រងដល់នាយកសាខាថ្មី និងនាយករងសាខាថ្មី ជាមួយនិងជំនាញ ចំណេះដឹងល្អៗជាច្រើន ដើម្បីយកទៅអនុវត្តការគ្រប់គ្រងតាមសាខាប្រកបដោយប្រសិទ្ធភាព...

    អានបន្ត

    ការរៀបចំផ្ទះសម្រាប់អ្នកមានកូនតូច

    ការមើលថែទាំកូនតូចៗត្រូវប្រើពេលវេលា និងកម្លាំងច្រើន ដែលអាចធ្វើឲ្យអ្នករវល់តាំងពីព្រលឹមទល់ព្រលប់ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អនោះទេ។ សូមកុំគិតថា ពេលអ្នកមានកូនធ្វើឲ្យអ្នកមិនអាចរស់នៅក្នុងផ្ទះដែលមានរបៀបរៀបរយបាន។ ខាងក្រោមជាគន្លឹះដ៏ឆ្លាតវៃមួយចំនួនដែលអ្នកអាចផ្លាស់ប្ដូរស្ថានភាពផ្ទះរបស់អ្នក នៅពេលមានកូន ពីស្ថានភាពឥតសណ្ដាប់ធ្នាប់ ទៅជាមានសណ្ដាប់ធ្នាប់ល្អ ៖   ១. បង្កើតកន្លែងមួយដែលអាចលេងផង និងសម្រាកផង អ្នកអាចបង្កើតកន្លែងលេងតូចមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬកន្លែងណាមួយក្នុងផ្ទះ ដែលកូនៗ របស់អ្នកអាចមើលឃើញ...

    អានបន្ត

    គន្លឹះ៧ ចំណុចអាចឲ្យផ្ទះរបស់អ្នកមានពន្លឺធម្មជាតិគ្រប់គ្រាន់

    ពន្លឺថ្ងៃមានអត្ថប្រយោជន៍ជាងពន្លឺដែលយើងបង្កើត។ ពន្លឺថ្ងៃអាចធ្វើឲ្យបន្ទប់របស់អ្នកមើលទៅទូលាយជាងមុន អាចធ្វើឲ្យអារម្មណ៍អ្នកជ្រះថ្លា និងធ្វើឲ្យរាងកាយអ្នកទទួលបាននូវវីតាមីន D ។ ខាងក្រោម ជាគន្លឹះមួយចំនួន ដែលអ្នកអាចអនុវត្តដើម្បីឲ្យពន្លឺថ្ងៃធម្មជាតិចូលទៅក្នុផ្ទះរបស់អ្នកបានគ្រប់គ្រាន់ ៖   ១. ការរៀបចំផ្ទះ សំដៅលើការរៀបចំតុបតែងបន្ទប់/ផ្ទះរបស់អ្នក រួមទាំងទីតាំងនៃវាំងននសម្រាប់បង្អួច។ វាំងននដែលមានពណ៌ស្រាល និងស្ដើង នឹងជួយធ្វើឲ្យមានតុល្យភាពពន្លឺធម្មជាតិ ខណៈដែលក្រណាត់វាំងននក្រាស់ និងពណ៌រាងខ្មៅ...

    អានបន្ត

    អត្ថប្រយោជន៍ ៦ ចំណុចពីការដាំបន្លែនៅផ្ទះ

    មនុស្សជាច្រើនគិតថាពួកគេពុំចាំបាច់ដាំបន្លែដោយខ្លួនឯងនោះទេ ព្រោះបន្លែបង្ការនានាពួកគេអាចរកទិញបានយ៉ាងងាយនៅតាមទីផ្សារ។ ជាការពិត ការដាំបន្លែបង្ការមិនត្រឹមតែផ្ដល់ផលសម្រាប់អាហារដែលមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍សុខភាពជាច្រើន ដែលអ្នកពុំធ្លាប់គិតដល់។ ខាងក្រោមនេះ យើងនឹងចែករំលែកសារៈប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនពីការធ្វើច្បារដំណាំ ៖   ១. កាត់បន្ថយភាពតានតឹង ការដាំបន្លែបង្ការធ្វើឲ្យអ្នកផ្ដោតលើការងារដាំដុះ និងរក្សាគោលដៅមួយច្បាស់លាស់។ សកម្មភាពធ្វើសួនបន្លែ រួមទាំងទេសភាពពណ៌បៃតងអាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងមួម៉ៅរបស់អ្នកបាន។ ការធ្វើច្បារដំណាំក៏ផ្ដល់ឲ្យអ្នកនូវពេលវេលាមួយ ដែលមានសកម្មភាពហាត់ប្រាណ និងរីករាយជាមួយសមាជិកគ្រួសារ...

    អានបន្ត

    អត្ថប្រយោជន៍ ៦ យ៉ាងក្នុងការដាំដើមឈើជុំវិញផ្ទះ

    អ្នកកំពុងពិចារណាក្នុងការដាំដើមឈើជុំវិញផ្ទះ ប៉ុន្តែពុំទាន់ច្បាស់ថាការចំណាយថវិកា និងពេលវេលានោះវានឹងបានផលប្រយោជន៍អ្វីមកវិញដែរឬទេ នេះប្រហែលជាអ្នកមិនបានដឹងពីអត្ថប្រយោជន៍ដ៏ច្រើនដែលផ្តល់ដោយដើមឈើ។ ការដាំដើមឈើជុំវិញផ្ទះមិនមែនគ្រាន់តែធ្វើអោយផ្ទះរបស់អ្នកកាន់តែមានសោភ័ណភាពល្អនោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងខាងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការរស់នៅប្រចាំថ្ងៃដែលលោកអ្នកនឹកស្មានមិនដល់។   ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏ល្អបំផុត ៦ យ៉ាងក្នុងការដាំដើមឈើជុំវិញផ្ទះ៖   ១ កាត់បន្ថយសម្លេងរំខាន ប្រសិនបើអ្នករស់នៅតំបន់ដែលមានការធ្វើចរាចរទៅវិញទៅមកច្រើន ឬក្នុងទីក្រុងដែលពោរពេញទៅដោយសម្លេងរំខាន ពិតណាស់ដើមឈើអាចជួយអោយជីវិតរបស់អ្នកប្រសើរឡើងបានដោយវាអាចកាត់បន្ថយរាល់សម្លេងរំខានទាំងនោះបានខ្លះដែរ។ ក្នុងតួនាទីជាឧបករណ៍កាត់បន្ថយសម្លេងតាមបែបធម្មជាតិ ដើមឈើអាចបាំងរាំងរាល់សម្លេងរំខាន និងជួយអោយផ្ទះរបស់អ្នកមានសភាពស្ងប់សុខ...

    អានបន្ត

    ការបញ្ចប់គម្រោងសាងសង់ និងការបំពាក់សម្ភារបណ្ណាល័យទី ៣

    ក្រោមកិច្ចសហប្រត្តិបត្តិការពីក្រសួងអប់រំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានបញ្ចប់គម្រោងសាងសង់បណ្ណាល័យមួយខ្នងដែលមានទីតាំងក្នុងសាលាបឋមសិក្សា ត្រពាំងក្អែក ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ភាគចំងាយជាង ៥០ គីឡូម៉ែត្រភាគខាងជើងឈៀងខាងលិចរាជធានីភ្នំពេញ ។ គម្រោងសាងសង់បណ្ណាល័យគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ក្នុងការទទួលខុសត្រូវផ្នែកសង្គម ក៏ដូចជាការចូលរួមចំណែកលើកស្ទួយសុខមាលភាពសង្គមផងដែរ ។ ហ្វឺស...

    អានបន្ត

    គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងដើម្បីរស់នៅ

    តើអ្នកចង់ទិញផ្ទះមែនទេ?​ លោកអ្នកចាំបាច់សួរសំនួរខ្លួនឯងថា ហេតុអ្វីចង់ទិញ? លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីផ្ទះនៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។​ ខាងក្រោមនេះជាសំនួរមួយចំនួនដែលអាចវិភាគពីគោលបំណងនិងស្វែងរកសេចក្តីប្រាថ្នាដែលអ្នកចង់បាន។ សូមឆ្លើយសំនួរខាងក្រោមដើម្បីនាំលោកអ្នកទៅដល់ចម្លើយសម្រាប់សំនួរ ហេតុអ្វី? ក. គោលបំណង មានកត្តានៃគោលបំណងពីរយ៉ាងដែលគ្រប់គ្នាគួរពិចារណាមុននឹងទិញផ្ទះ។ វាអាចជាគោលបំណងសម្រាប់​ រស់នៅ ឬ ប្រកបរបរអាជីវកម្ម។ ខាងក្រោមនេះជាសំនួរដំបូងដែលអាចពិចារណាយ៉ាងសង្ខេបពីគោលបំណងរបស់លោកអ្នក។ សម្រាប់រស់នៅ សំនួរ៖ តើសមាជិកគ្រួសាររបស់លោកអ្នកមានប៉ុន្មានាក់? តើជាគ្រួសារតូចឬធំ? ជាការសាមញ្ញបំផុត...

    អានបន្ត