04 Aug 2023
អ្នកកំពុងពិចារណាក្នុងការដាំដើមឈើជុំវិញផ្ទះ ប៉ុន្តែពុំទាន់ច្បាស់ថាការចំណាយថវិកា និងពេលវេលានោះវានឹងបានផលប្រយោជន៍អ្វីមកវិញដែរឬទេ នេះប្រហែលជាអ្នកមិនបានដឹងពីអត្ថប្រយោជន៍ដ៏ច្រើនដែលផ្តល់ដោយដើមឈើ។ ការដាំដើមឈើជុំវិញផ្ទះមិនមែនគ្រាន់តែធ្វើអោយផ្ទះរបស់អ្នកកាន់តែមានសោភ័ណភាពល្អនោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងខាងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការរស់នៅប្រចាំថ្ងៃដែលលោកអ្នកនឹកស្មានមិនដល់។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏ល្អបំផុត ៦ យ៉ាងក្នុងការដាំដើមឈើជុំវិញផ្ទះ៖
១ កាត់បន្ថយសម្លេងរំខាន
ប្រសិនបើអ្នករស់នៅតំបន់ដែលមានការធ្វើចរាចរទៅវិញទៅមកច្រើន ឬក្នុងទីក្រុងដែលពោរពេញទៅដោយសម្លេងរំខាន ពិតណាស់ដើមឈើអាចជួយអោយជីវិតរបស់អ្នកប្រសើរឡើងបានដោយវាអាចកាត់បន្ថយរាល់សម្លេងរំខានទាំងនោះបានខ្លះដែរ។ ក្នុងតួនាទីជាឧបករណ៍កាត់បន្ថយសម្លេងតាមបែបធម្មជាតិ ដើមឈើអាចបាំងរាំងរាល់សម្លេងរំខាន និងជួយអោយផ្ទះរបស់អ្នកមានសភាពស្ងប់សុខ...