• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់លើបញ្ហាអចលនទ្រព្យ

    ផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់លើបញ្ហាអចលនទ្រព្យ

    Posted on: May 05, 2023

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន កំពុងផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ទៅដល់អតិថិជន និងសាធារណៈជន បន្ទាប់ពីបុគ្គលិកជំនាញរបស់ខ្លួនបានទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ហ្វឺស ហ្វាយនែន កំពុងយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួន ដោយពួកគេអាចប្រឹក្សាដោយផ្ទាល់ ឬតាមរយៈទូរសព្ទ លើបញ្ហាទិញលក់ ឬគ្រប់គ្រងលើអចលនទ្រព្យ ឬការផ្ទេរកម្មសិទ្ធិអចលនទ្រព្យស្របច្បាប់ ជាមួយបុគ្គលិកផ្នែកលក់របស់ស្ថាប័ននៅគ្រប់សាខា។

    ចំពោះសាធារណៈជន ពួកគេអាចទទួលបានការប្រឹក្សាតាមរយៈការហៅទូរសព្ទមកកាន់លេខ ០៩៣ ៦៦៦៦ ៣៥ នៅរៀងរាល់ម៉ោងធ្វើការ។ ការផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់នេះ ជាផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យដែល ហ្វឺស ហ្វាយនែន រួមជាមួយដៃគូសហការ បានបង្កើតយុទ្ធនាការផ្សព្វផ្សាយ ដើម្បីផ្តល់នូវចំណេះដឹងបន្ថែមដល់សាធារណៈជន ដែលក្នុងនោះមានកម្មវិធី និងសកម្មភាពសំខាន់ៗមួយចំនួនទៀតដូចជា កម្មវិធីសិក្ខាសាលាអប់រំសម្រាប់សាធារណៈជន ដែលបានរៀបចំកាលពីខែតុលា ឆ្នាំ២០១៨ ការផ្សព្វផ្សាយខ្សែរវីដេអូរពីខ្លឹមសារដែលបានបកស្រាយដោយវាគ្មិនដែលអញ្ជើញពីក្រសួងពាក់ព័ន្ធ និងការផលិតជាវីដេអូរគំនូរជីវចល (infographic animation) ជាដើម។ល។ យើងខ្ញុំមានមោទកភាពដែល ហ្វឺស ហ្វាយនែន បានកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យដោយរលូន ជាពិសេសការផ្ដល់សេវាប្រឹក្សាដោយមិនគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ព្រោះសកម្មភាពទាំងនេះជាអ្វីដែល ហ្វឺស ហ្វាយនែន បានកំពុងផ្ដល់ជូនទាំងអតិថិជនរបស់ខ្លួន ដែលជាប្រជាជនកម្ពុជាមានចំណូលទាប និងមធ្យម និងសាធារណៈជនទូទៅ លើសពីសេវាហិរញ្ញវត្ថុរបស់ស្ថាប័ន។

    យើងខ្ញុំ សូមថ្លែងអំណរគុណដល់ BlueOrchard Finance តាមរយៈគម្រោង ផ្ដល់ជំនួយបច្ចេកទេសរបស់មូលនិធិ Microfinance Initiative for Asia (MIFA) ដែលបានផ្ដល់ការគាំទ្រដល់យុទ្ធនាការដ៏មានសារសំខាន់នេះ ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះអាចបង្កើនចំណេះដឹងរបស់អតិថិជន និងសាធារណៈជន អំពីសិទ្ធិរបស់ពួកគេលើការគ្រប់គ្រងអចលនទ្រព្យ ហើយពួគគេក៏មានភាពងាយស្រួលក្នុងការទទួលបានការប្រឹក្សាដោយឥតគិតប្រាក់លើបញ្ហាអចលនទ្រព្យនានា ពីសេវាប្រឹក្សាដែល ហ្វឺស ហ្វាយនែន កំពុងផ្ដល់ជូនផងដែរ។

    ចែករំលែកទៅកាន់: