របៀបក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី
30 Jun 2023មានតិចនិចដែលមានប្រសិទ្ធិភាពមួយចំនួន អាចជួយដល់អ្នកក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី ដូច្នេះលោកអ្នកមានពេលផ្តោតទៅលើគោលដៅហិរញ្ញវត្ថុ។ ជំហ៊ានទាំងនោះអាចជួយអោយលោកអ្នកចាប់ផ្តើមបាន។ ១. ពិនិត្យលើការចាយវាយឡើងវិញ ចាប់ផ្តើមពីការរកមើលខ្ទង់ចំណាយដែលអាចកាត់បន្ថយបាន។ វាមិនចាំបាច់ទាល់តែជាចំនួនដែលច្រើននោះទេ ប៉ុន្តែចំនួននោះវាអាចជួយដល់យើងបញ្ឈប់ក្នុងការបន្ថែមកម្ចី និងអាចឈានដល់ការបង់ផ្តាច់នូវកម្ចីដែលកំពុងជំពាក់ទៀតផង។ មានវិធីសាស្ត្រច្រើនក្នុងការសន្សំ ទោះបីជាការសន្សំនោះមានចំនួនតិច តែវានឹងផ្តល់ប្រយោជន៍ច្រើនដល់យើង។ ឧទាហរណ៍យកបាយទៅញាំនៅកន្លែងធ្វើការ។ បើអាចទៅរួច គួរទិញធានារ៉ាប់រងរថយន្ត និងធានារ៉ាប់រងអគ្គីភ័យសម្រាប់ផ្ទះផ្គួបបញ្ចូលគ្នាដើម្បីទទួលបានការបញ្ចុះតម្លៃ ជាដើម។ ជ្រើសរើសយកវិធីសាស្ត្រសន្សំមួយ ឬក៏ពីរយកមកអនុវត្ត...


