• ខ្មែរ
  • EN
  • គន្លឹះក្នុងការបង់ផ្តាច់កម្ចីលំនៅដ្ឋានបានឆាប់មុនកាលកំណត់

    ជាទូរទៅកម្ចីលំនៅដ្ឋានគឺជាកម្ចីរយៈពេលវែងដែលទាមទារ នូវការប្តេជ្ញារចិត្តខ្ពស់ និងការប្រឹងប្រែងក្នុងការគ្រប់គ្រងវា ។ ខាងក្រោមជាគន្លឹះមួយចំនួនដែលយើងត្រូវពិចារណានៅពេលដែលសម្រេចចិត្តប្រើប្រាស់កម្ចីលំនៅដ្ឋាន ។ ១. រំលស់ដើម វិធីមួយក្នុងចំណោមវិធីដែលជួយដល់ការបង់ផ្តាច់កម្ចីមុនពេលកំណត់គឺការរំលស់ដើម។ គប្បីឆែកជាមួយស្ថាប័នដែលលោកអ្នកខ្ចីប្រាក់ពីលក្ខខណ្ឌបង់រំលស់ដើមដោយមិនមានពិន័យ។ ការបង់រំលស់ដើមគប្បីធ្វើឡើងនៅដើមគ្រានៃប្រាក់កម្ចី។ កំឡុងប៉ុន្មានឆ្នាំដំបូងនៃប្រាក់កម្ចី មួយចំណែកធំនៃប្រាក់ដែលបានមកពីការបង់ប្រចាំខែត្រូវនឹងត្រូវបានយកទៅទូទាត់ជាមួយការប្រាក់ច្រើនជាងទូទាត់លើប្រាក់ដើម ។ ​ ការទូទាត់លើចំនួនការប្រាក់ ត្រូវបានចាប់ផ្តើមពីចំនួនច្រើននៅដើមគ្រា និងកាន់តែតិចទៅៗរហូតដល់សូន្យ នៅកាលបរិច្ឆេទផុតកំណត់នៃប្រាក់កម្ចី។ ចំណែកឯប្រាក់ដើមត្រូវបានទូទាត់ចាប់ពីចំនួនតិចនៅដើមគ្រា...

    អានបន្ត

    សំណួរទាំង ១០ ដែលគួរយល់ដឹងមុនពេលដាក់ស្នើយកប្រាក់កម្ចី

    មុនពេលអ្នកសម្រេចចិត្តស្នើរកម្ចីគប្បីពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ទាំងខ្លួនយើងផ្ទាល់ និងទាំងស្ថាប័នដែលយើងគ្រោងស្នើរកម្ចី ។ ១០ សំណួរខាងក្រោមនេះអាចជួយលោកអ្នក ក្នុងការវាយតម្លៃស្ថានភាពទាំងនោះមុនពេលសម្រេចចិត្តស្នើរកម្ចី ។ ១. តើខ្ញុំគួរតែស្នើកម្ចីប៉ុន្មាន? ស្ថាប័នផ្តល់កម្ចីគឺជាអ្នកកំណត់ពីចំនួនអតិបរមា និងអប្បរមានៃប្រាក់កម្ចី ហើយចំនួនប្រាក់កម្ចីនេះទៀតសោតក៏ត្រូវបានកំណត់ ដោយអាស្រ័យលើប្រវត្តិឥណទានរបស់យើងផងដែរ ។ លោកអ្នកត្រូវសួរខ្លួនឯងថាតើយើង ចង់បានវាយកទៅធ្វើអ្វី ប្រសិនបើយើងស្នើកម្ចីមក គ្រាន់តែដើម្បីទិញរបស់អួតសំញែងគ្នា, ឬ យកទៅដើរលេងកម្សាន្តនាពេលពេលវិសមកាល...

    អានបន្ត

    មូលហេតុ ៥​ យ៉ាងដែលគួរទិញផ្ទះក្នុងរដូវវស្សា

    មានគ្រួសារមួយ មានប្តីប្រពន្ធនិងកូនតូចពីរនាក់ បាននាំគ្នាទៅមើលផ្ទះមួយដែលពួកគេចង់ទិញ។ ពួកគេបានចំណាយពេលជាងមួយម៉ោងដើរមើលជុំវិញផ្ទះនិងពិនិត្យមើលគ្រប់ជ្រុងជ្រោយនៃផ្ទះ រួចក៏ចរចារតម្លៃនិងនិយាយលេងពីនេះពីនោះជាមួយម្ចាស់ផ្ទះ។ ពួកគេពេញចិត្តនឹងផ្ទះថ្មីនោះខ្លាំងណាស់ ព្រោះវាជាសំណង់ថ្មី និងមានសម្ភារៈស្អាតៗនៅក្នុងផ្ទះ រីឯថ្លៃក៏អាចទទួលយកបាន។ បន្ទាប់ពីមើលរួចពួកគេក៏លាម្ចាស់ផ្ទះត្រលប់ទៅវិញដោយគិតថានឹងមកនៅថ្ងៃស្អែកដើម្បីចុះកិច្ចសន្យា តែចៃដន្យក៏មានភ្លៀងធំធ្លាក់យ៉ាងខ្លាំងដែលធ្វើឲ្យពួកគេទៅមិនទាន់បាន។ មួយម៉ោងក្រោយមក បន្ទាប់ពីបាននៅក្នុងផ្ទះថ្មីដែលចង់ទិញមួយនោះកំឡុងពេលរង់ចាំភ្លៀង ក៏ធ្វើឲ្យពួកគេសម្រេចចិត្តមិនទិញវិញ? តើហេតុអ្វីបន្ទាប់ពីភ្លៀងធ្វើឲ្យពួកគេមិនចង់ទិញផ្ទះនោះ? តើភ្លៀងបានធ្វើអ្វីខុសមែន?​ ពិតប្រាកដណាស់ នៅពេលមេឃស្រលះនិងមានបើកថ្ងៃ យើងនឹងមើលឃើញសម្រស់ផ្ទះស្អាត ដែលគួរឲ្យទាក់ទាញ...

    អានបន្ត

    ស្វាគមន៍ការមកកាន់គេហទំព័រថ្មី

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន មានកិត្តិយសសូមជម្រាបជូនអំពីការដាក់ឲ្យដំណើរការជាផ្លូវការ គេហទំព័រដែលបានរចនាថ្មី ។ យើងខ្ញុំលើកទឹកចិត្តលោក លោកស្រី ចូលទស្សនា និងស្វែងយល់បន្ថែមពីយើងខ្ញុំ ។ គោលដៅរបស់យើងខ្ញុំ ក្នុងការរចនាថ្មីនេះឡើង គឺដើម្បីបង្ករនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកព័ត៌មានអំពីសេវា និងផលិតផលកម្ចីលំនៅដ្ឋានខ្នាតរយៈពេលវែង និងជាពិសេសស្វែងយល់អំពីផលប៉ះពាល់ជាវិជ្ជមានលើក្រុមគ្រួសារប្រជាជនកម្ពុជា ក្រោយពេលដែលពួកគាត់បានប្រើប្រាស់កម្ចីលំនៅដ្ឋានខ្នាតតូចរយៈពេលវែងរបស់យើងខ្ញុំ ។ គេហទំព័រថ្មីនេះមានភាពងាយស្រួលក្នុងការចូលទៅកាន់...

    អានបន្ត

    អ្នកស្រី អ៊ី គឹមចេង

    អ្នកស្រី អ៊ី គឹមចេង និងលោក ប៊ុនធឿន ជាស្វាមីបានបើកហាងកាត់ដេរសំលៀកបំពាក់ច្រើនជាង ១០ ឆ្នាំមកហើយនៅក្នុងខេត្តកំពង់ចាម។ អាជីវកម្មរបស់ពួកគាត់បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។រហូតដល់បច្ចុប្បន្នអាជីវកម្មនេះបានផ្តល់ការងារដល់មនុស្ស ១២ នាក់នៅក្នុងសហគមន៍របស់ពួកគាត់។​ ក្នុងគោលបំណងពង្រីកអាជីវកម្មអោយបានធំជាងមុន និងដើម្បីមានផ្ទះល្អសម្រាប់ក្រុមគ្រួសាររស់នៅអ្នកស្រី គឹមចេង និងស្វាមីបានសម្រេចចិត្តទិញផ្ទះថ្មីមួយក្នុងឆ្នាំ២០១៨។ ដោយការផ្សំគ្នារវាងប្រាក់សន្សំ និងកម្ចីទិញផ្ទះពី​ហ្វីស ហ្វាយនែន ពួកគាត់បានទិញផ្ទះធំជាងមុនសម្រាប់គ្រួសារ និងអាជីវកម្មរបស់គាត់។​ក្នុងពេលជាមួយគ្នានោះដែរ...

    អានបន្ត

    លោក ប៉ិច ជី និង អ្នកស្រី អឿន យឿន

    លោក ប៉ិច ជី ជាអតីតទាហានក្នុងកងយុទ្ធពលខេមរភូមិន្ទ។ ក្នុងពេលប្រយុទ្ធជាមួយកងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ ក្នុងពាក់កណ្ដាលទសវត្សរ៍ទី ៩០ គាត់បានរងគ្រោះដោយការដើរជាន់មីន ដែលធ្វើឱ្យគាត់ពិការជើងស្ដាំ។ បើទោះបីជាមានរឿងមិនល្អនេះបានកើតឡើង គាត់បានប្រឹងប្រែងធ្វើការដោយចិញ្ចឹមជ្រូក និងផលិតស្រាអង្ករដើម្បីលក់ ជាមួយភរិយារបស់គាត់គឺ លោកស្រី អឿន យឿន។ ក្នុងពេលដែលត្រូវចិញ្ចឹមកូនប្រុសបីនាក់ និងកូនស្រីម្នាក់ គាត់ត្រូវប្រើពេលស្ទើរតែពេញមួយជីវិតរបស់គាត់ក្នុងការ សន្សំប្រាក់ដើម្បីសាងសង់ផ្ទះសម្រាប់គ្រួសាររបស់គាត់ក្នុងស្រុកភ្នំព្រឹក...

    អានបន្ត

    អ្នកស្រី ទូច សុខជា

    គ្រួសារមួយអាចមានសុភមង្គលបានដោយមានសេចក្តីស្រលាញ់។ អ្នកស្រី ទូច សុខជា បានឆ្លងកាត់ភាពឈឺចាប់ក្នុងជីវិតនៅពេលដែលគាត់បាត់បង់សេចក្តីស្រលាញ់ក្នុងគ្រួសារ។ ក្រោយពីឳពុកនិងម្តាយរបស់គាត់បានលែងលះគ្នា គាត់បានទៅរស់នៅក្នុងបន្ទប់ជួលមួយជាមួយ ម្តាយ ប្តី កូនបីនាក់ និងបងប្អូនរបស់គាត់ នៅ ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កាលពីបីឆ្នំាកន្លងទៅសេចក្តីឈឺចាប់របស់អ្នកស្រី សុខជាកាន់តែកើនឡើងនៅពេលដែលប្តីរបស់គាត់បានចាកចោលគាត់និងបន្សល់ទុកកូនបីនាក់ដែលមានអាយុ ៥ឆ្នាំ ៨ឆ្នាំ...

    អានបន្ត

    ផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់លើបញ្ហាអចលនទ្រព្យ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន កំពុងផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ទៅដល់អតិថិជន និងសាធារណៈជន បន្ទាប់ពីបុគ្គលិកជំនាញរបស់ខ្លួនបានទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ហ្វឺស ហ្វាយនែន កំពុងយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួន ដោយពួកគេអាចប្រឹក្សាដោយផ្ទាល់ ឬតាមរយៈទូរសព្ទ លើបញ្ហាទិញលក់ ឬគ្រប់គ្រងលើអចលនទ្រព្យ ឬការផ្ទេរកម្មសិទ្ធិអចលនទ្រព្យស្របច្បាប់ ជាមួយបុគ្គលិកផ្នែកលក់របស់ស្ថាប័ននៅគ្រប់សាខា។ ចំពោះសាធារណៈជន...

    អានបន្ត

    ការទទួលស្គាល់កម្រិតខ្ពស់បំផុត សម្រាប់គោលការណ៍ការពារអតិថិជន

    អបអរសាទរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រកម្រិតមាសដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការអនុវត្តលើគោលការណ៍ការពារអតិថិជន ដែលជាស្តង់ដារថ្មី ពីស្ថាប័ន Cerise និង SPTF ។ សមបញ្ជាក់ថា Cerise និង...

    អានបន្ត