• ខ្មែរ
  • EN
  • ចំណុចសំខាន់ ក្នុងការរៀបចំផ្ទះល្អ ដើម្បីការសិក្សាល្អ

    ពេលបវេសនកាលរបស់កូនៗចូលមកដល់ ឳពុកម្តាយអាចដើរតួរជាអ្នកជំរុញទឹកចិត្តដល់កូនៗ ឬក៏ជាអ្នកដាក់សម្ពាធលើកូន ឬអាចដើរតួរជាទាំងពីរ។ សូមឳពុកម្តាយយកពេលដ៏ខ្លីមួយពិចារណាបន្តិច។ តើការដែលយើងបញ្ជូនកូនទៅសាលាដែលល្អបំផុតគ្រប់គ្រាន់ធ្វើឲ្យយើងរួចពីទំនួលខុសត្រូវលើការសិក្សារបស់កូនមែនទេ? វាពិតជាសំខាន់ណាស់ក្នុងនាមជាឳពុកម្តាយត្រូវធ្វើជាអ្នកលើកទឹកចិត្តដល់កូននិងផ្តល់ឲ្យពួកគេនូវបរិយាកាសមួយដែលធ្វើឲ្យពួកគេចង់រៀន។ ឥឡូវសូមយើងស្វែងយល់ពីគន្លឹះនៃការអប់រំនៃ Maria Montessori។ វាជាវិធីសាស្រ្តនៃការអប់រំមួយដែលផ្អែកលើការសិក្សាពីវ័យនៃការអភិវឌ្ឍន៍របស់ក្មេង។ ខាងក្រោមនេះជាគន្លឹះ៦យ៉ាងដើម្បីបង្កើតបរិយាកាសសិក្សាល្អនៅផ្ទះ។ ១. ទម្លាប់នៃការអាន ការសិក្សាស្រាវជ្រាវបានបង្ហាញថាក្មេងដែលធំឡើងក្នុងគ្រួសារដែលអានច្រើនភាគច្រើនទទួលបានជោគជ័យក្នុងការសិក្សា។ សូមបង្កើតឲ្យមានទម្លាប់អានឮៗនៅផ្ទះ។ សូមធ្វើឲ្យការអានឲ្យកូនស្តាប់ក្លាយជាផ្នែកមួយនៃសកម្មភាពគ្រួសាររបស់អ្នក ទោះចំណាយពេល៥ឬ១០នាទីក៏ដោយ។ យើងអាចផ្លាស់ប្តូរវេនជាមួយកូនធំដោយឲ្យពួកគេអានឮៗឲ្យទាំងអស់គ្នាស្តាប់។ ហើយលោកអ្នកជាឳពុកម្តាយក៏គួរអានដែរ។...

    អានបន្ត

    គន្លឹះទាំង៧យ៉ាងដើម្បីមានសុភមង្គលក្នុងផ្ទះ

    មានកត្តាសាមញ្ញមួយចំនួនដែលធ្វើឲ្យផ្ទះរបស់លោកអ្នកកាន់តែមានសុមង្គល។ យើងគួរដឹងថា យើងនីមួយៗមានឥទ្ធិពលលើបរិយាកាសជុំវិញខ្លួនយើង ដូច្នេះបរិយាកាសជុំវិញយើងក៏មានឥទ្ធិពលមកលើយើងវិញដែរ។ ដូច្នេះហើយយើងគួរតែធ្វើឲ្យគេហដ្ឋានរបស់យើងឲ្យគ្រប់គ្នាមានអារម្មណ៍ថាផ្ទះដែលតែងទន្ទឹងរង់ចំាចង់មក មិនមែនមានអារម្មណ៍មិនចង់ចូលផ្ទះទេ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់យើងទាំងអស់គ្នា៖ ១. ឥន្រ្ទីយារម្មណ៍ទាំង៥របស់អ្នកត្រូវតែសប្បាយ រឿងដំបូងដែលត្រូវពិចារណានោះគឺត្រូវធ្វើយ៉ាងណាឲ្យឥន្រ្តីយារម្មណ៍ទាំង៥របស់អ្នកត្រូវតែសប្បាយ។ ឧទារហណ៍ដូចជាធ្វើឲ្យមានក្លិនក្រអូបដូចជាក្លិនម្លិះ ក្លិនស្លឹកគ្រៃ ក្លិនប្រេងចន្ទ និងកម្រិតសម្លេងដែលស្រទន់ជំនួសឲ្យការស្រែកឡូឡា ឬក៏ចាក់ភ្លេងដែលសប្បាយរីករាយ ហើយមាន រុក្ខជាតិ ឬក៏ផ្កាស្រស់ ហើយសម្អាតផ្ទះឲ្យបានស្អាត ធ្វើឲ្យផ្ទះមានភាពស្ងប់ស្ងាត់។ល។...

    អានបន្ត