គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក
04 Jul 2023គ្រប់គ្នាខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីរកប្រាក់ ពីព្រោះវាជាប្រភពចម្បងធ្វើឲ្យយើងរស់នៅបានសមរម្យ។ មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនោះទេ ដែលជាមូលហេតុធ្វើឲ្យពួកគេបាត់បង់ថវិកាមួយចំនួនក្នុងការចំណាយលើសម្ភារដែលមិនចាំបាច់ ជាពិសេសក្នុងអំឡុងពេលលំបាក ដូចជាក្នុងពេលរាតត្បាតនៃជំងឺ កូវីដ១៩ ឬវិបត្តិសេដ្ឋកិច្ចជាសកលជាដើម។ ខាងក្រោមជាគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងថវិការបស់អ្នកឲ្យមានប្រសិទ្ធភាពក្នុងអំឡុងគ្រាលំបាក ៖ ១. វាយតម្លៃស្ថានភាពហិរញ្ញវត្ថុគ្រួសារ វាជាជំហានសំខាន់ក្នុងការដឹងពីស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាប្រឈមបច្ចុប្បន្នរបស់អ្នក ហើយថាតើចំណូលរបស់អ្នកនៅតែទទួលបានធម្មតា ឬអត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ ធ្វើដូចនេះ អ្នកនឹងអាចត្រៀមផែនការបន្ទាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាទាន់ពេល។...

