គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងធ្វើអាជីវកម្ម
07 Jul 2023តើអ្នកចង់ទិញផ្ទះមែនទេ? លោកអ្នកចាំបាច់សួរសំនួរខ្លួនឯងថា ហេតុអ្វីចង់ទិញ? លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីផ្ទះនៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។ ខាងក្រោមនេះជាសំនួរមួយចំនួនដែលអាចវិភាគពីគោលបំណងនិងស្វែងរកសេចក្តីប្រាថ្នាដែលអ្នកចង់បាន។ សូមឆ្លើយសំនួរខាងក្រោមដើម្បីនាំលោកអ្នកទៅដល់ចម្លើយសម្រាប់សំនួរ ហេតុអ្វី? គោលបំណង មានកត្តានៃគោលបំណងពីរយ៉ាងដែលគ្រប់គ្នាគួរពិចារណាមុននឹងទិញផ្ទះ។ វាអាចជាគោលបំណងសម្រាប់ រស់នៅ ឬ ប្រកបរបរអាជីវកម្ម។ ខាងក្រោមនេះជាសំនួរដំបូងដែលអាចពិចារណាយ៉ាងសង្ខេបពីគោលបំណងរបស់លោកអ្នក។ សំនួរ៖ តើប្រភេទអាជីវកម្មអ្វីដែលលោកអ្នកចង់ធ្វើ? តើអាជីវកម្មនោះជាការលក់ទំនិញឬក៏ផ្តល់សេវា? តើវានឹងជាកន្លែងដែលជួបជាមួយអតិថិជនផ្ទាល់ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការ? តើវាត្រូវការទំហំប៉ុណ្ណា? តើនឹងមានមនុស្សប៉ុន្មាននាក់ធ្វើការនៅទីនោះ?...
