• ខ្មែរ
  • EN
  • ៤វិធី សន្សំថាមពលអគ្គីសនីនារដូវក្តៅ | ហ្វឺស ហ្វាយនែន
    Shape
    • ទំព័រដើម
    • ៤វិធី សន្សំថាមពលអគ្គីសនីនារដូវក្តៅ

    ៤វិធី សន្សំថាមពលអគ្គីសនីនារដូវក្តៅ

    ដើម្បីចូលរួមជួយសន្សំសំចៃការចំណាយ និងធ្វើឱ្យការប្រើប្រាស់ថាមពលអគ្គីសនីមានប្រសិទ្ធភាពនារដូវក្តៅនេះ សូមណែនាំដល់អ្នកប្រើប្រាស់អនុវត្តន៍តាម ៤ចំណុចសំខាន់ៗ ដូចខាងក្រោម៖
    ១. ត្រួតពិនិត្យ និងថែទាំសម្ភារៈអគ្គីសនីជាប្រចាំ
    សម្ភារៈដូចជា ម៉ាស៊ីនត្រជាក់ ត្រូវបានសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាស ឬផ្នែកបច្ចេកទេសផ្សេងៗជាប្រចាំ។ វាជួយឲ្យសម្ភារៈដំណើរការបានល្អ និងប្រើថាមពលតិចជាងមុន។
    ២. បិទ/ផ្តាច់ឧបករណ៍អគ្គីសនីពេលមិនប្រើ
    បន្ថយការបើកម៉ាស៊ីនត្រជាក់នៅពេលមិនចាំបាច់ និងបិទឧបករណ៍អគ្គិសនីផ្សេងៗពេលមិនប្រើដើម្បីជួយសន្សំថ្លៃអគ្គីសនី និងបរិក្ខារអគ្គីសនីឲ្យមានអាយុកាលយូរជាងមុន។
    ៣. បន្ថយការបើកទ្វារចំហ
    កុំបើកទ្វារចំហរយៈពេលយូរ ឬញឹកញាប់ ជាពិសេសបន្ទប់ដែលប្រើម៉ាស៊ីនត្រជាក់ និងទូរទឹកកក ដោយវាអាចបណ្ដាលឲ្យការបាត់បង់សីតុណ្ហភាពត្រជាក់ និងធ្វើឲ្យឧបករណ៍ប្រើថាមពលកាន់តែច្រើន។
    ៤. ជ្រើសរើសប្រើសម្ភារៈដែលមានស្លាកសន្សំសំចៃថាមពល
    ការជ្រើសយកសម្ភារៈដែលមានស្លាកសម្គាល់សន្សំសំចៃថាមពល ជួយបន្ថយការប្រើប្រាស់អគ្គីសនី និងជាផ្នែកមួយក្នុងការរស់នៅប្រកបដោយភាពសន្សំសំចៃ និងទទួលខុសត្រូវចំពោះបរិស្ថាន។

    ចែករំលែកទៅកាន់: