• ខ្មែរ
  • EN
  • អ្នកស្រី អ៊ី គឹមចេង

    អ្នកស្រី អ៊ី គឹមចេង និងលោក ប៊ុនធឿន ជាស្វាមីបានបើកហាងកាត់ដេរសំលៀកបំពាក់ច្រើនជាង ១០ ឆ្នាំមកហើយនៅក្នុងខេត្តកំពង់ចាម។ អាជីវកម្មរបស់ពួកគាត់បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។រហូតដល់បច្ចុប្បន្នអាជីវកម្មនេះបានផ្តល់ការងារដល់មនុស្ស ១២ នាក់នៅក្នុងសហគមន៍របស់ពួកគាត់។​ ក្នុងគោលបំណងពង្រីកអាជីវកម្មអោយបានធំជាងមុន និងដើម្បីមានផ្ទះល្អសម្រាប់ក្រុមគ្រួសាររស់នៅអ្នកស្រី គឹមចេង និងស្វាមីបានសម្រេចចិត្តទិញផ្ទះថ្មីមួយក្នុងឆ្នាំ២០១៨។ ដោយការផ្សំគ្នារវាងប្រាក់សន្សំ និងកម្ចីទិញផ្ទះពី​ហ្វីស ហ្វាយនែន ពួកគាត់បានទិញផ្ទះធំជាងមុនសម្រាប់គ្រួសារ និងអាជីវកម្មរបស់គាត់។​ក្នុងពេលជាមួយគ្នានោះដែរ...

    អានបន្ត

    លោក ប៉ិច ជី និង អ្នកស្រី អឿន យឿន

    លោក ប៉ិច ជី ជាអតីតទាហានក្នុងកងយុទ្ធពលខេមរភូមិន្ទ។ ក្នុងពេលប្រយុទ្ធជាមួយកងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ ក្នុងពាក់កណ្ដាលទសវត្សរ៍ទី ៩០ គាត់បានរងគ្រោះដោយការដើរជាន់មីន ដែលធ្វើឱ្យគាត់ពិការជើងស្ដាំ។ បើទោះបីជាមានរឿងមិនល្អនេះបានកើតឡើង គាត់បានប្រឹងប្រែងធ្វើការដោយចិញ្ចឹមជ្រូក និងផលិតស្រាអង្ករដើម្បីលក់ ជាមួយភរិយារបស់គាត់គឺ លោកស្រី អឿន យឿន។ ក្នុងពេលដែលត្រូវចិញ្ចឹមកូនប្រុសបីនាក់ និងកូនស្រីម្នាក់ គាត់ត្រូវប្រើពេលស្ទើរតែពេញមួយជីវិតរបស់គាត់ក្នុងការ សន្សំប្រាក់ដើម្បីសាងសង់ផ្ទះសម្រាប់គ្រួសាររបស់គាត់ក្នុងស្រុកភ្នំព្រឹក...

    អានបន្ត

    អ្នកស្រី ទូច សុខជា

    គ្រួសារមួយអាចមានសុភមង្គលបានដោយមានសេចក្តីស្រលាញ់។ អ្នកស្រី ទូច សុខជា បានឆ្លងកាត់ភាពឈឺចាប់ក្នុងជីវិតនៅពេលដែលគាត់បាត់បង់សេចក្តីស្រលាញ់ក្នុងគ្រួសារ។ ក្រោយពីឳពុកនិងម្តាយរបស់គាត់បានលែងលះគ្នា គាត់បានទៅរស់នៅក្នុងបន្ទប់ជួលមួយជាមួយ ម្តាយ ប្តី កូនបីនាក់ និងបងប្អូនរបស់គាត់ នៅ ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កាលពីបីឆ្នំាកន្លងទៅសេចក្តីឈឺចាប់របស់អ្នកស្រី សុខជាកាន់តែកើនឡើងនៅពេលដែលប្តីរបស់គាត់បានចាកចោលគាត់និងបន្សល់ទុកកូនបីនាក់ដែលមានអាយុ ៥ឆ្នាំ ៨ឆ្នាំ...

    អានបន្ត