• ខ្មែរ
  • EN
  • គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងដើម្បីរស់នៅ

    តើអ្នកចង់ទិញផ្ទះមែនទេ?​ លោកអ្នកចាំបាច់សួរសំនួរខ្លួនឯងថា ហេតុអ្វីចង់ទិញ? លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីផ្ទះនៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។​ ខាងក្រោមនេះជាសំនួរមួយចំនួនដែលអាចវិភាគពីគោលបំណងនិងស្វែងរកសេចក្តីប្រាថ្នាដែលអ្នកចង់បាន។ សូមឆ្លើយសំនួរខាងក្រោមដើម្បីនាំលោកអ្នកទៅដល់ចម្លើយសម្រាប់សំនួរ ហេតុអ្វី? ក. គោលបំណង មានកត្តានៃគោលបំណងពីរយ៉ាងដែលគ្រប់គ្នាគួរពិចារណាមុននឹងទិញផ្ទះ។ វាអាចជាគោលបំណងសម្រាប់​ រស់នៅ ឬ ប្រកបរបរអាជីវកម្ម។ ខាងក្រោមនេះជាសំនួរដំបូងដែលអាចពិចារណាយ៉ាងសង្ខេបពីគោលបំណងរបស់លោកអ្នក។ សម្រាប់រស់នៅ សំនួរ៖ តើសមាជិកគ្រួសាររបស់លោកអ្នកមានប៉ុន្មានាក់? តើជាគ្រួសារតូចឬធំ? ជាការសាមញ្ញបំផុត...

    អានបន្ត

    គន្លឹះ និងអត្ថប្រយោជន៍នៃការធ្វើផែនការថវិកាគ្រួសារ

    ហេតុអ្វីបានជាគិតថាផែនការថវិកាគ្រួសារជារឿងដែលល្អ? ការរៀបចំផែនការថវិកាគ្រួសារមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងថវិការបស់គ្រួសារលោកអ្នក។ ដោយសារតែផែនការថវិកាបានជួយលោកអ្នកក្នុងការ៖ ចំណាយបានត្រឹមត្រូវទៅលើរបស់ដែលចាំបាច់-ដែលទាំងនោះយើងហៅថា ជាតម្រូវការ ដែលចាំបាច់មិនអាចខ្វះបានរបស់លោកអ្នក សន្សំថវិកាមួយចំនួនសម្រាប់របស់អ្វីមួយដែលលោកអ្នកចូលចិត្ត ឬ ស្រឡាញ់ តែលោកអ្នកអាចរស់ដោយគ្មានវាបាន-ដែលទាំងនោះហើយហៅថា ជាបំណងប្រាថ្នាចង់បានរបស់លោកអ្នក ទុកដាក់លុយមួយផ្នែកផ្សេងទៀតសម្រាប់ការចំណាយដែលកើតឡើងដោយមិនបានរំពឹងទុក-ឧទាហរណ៍៖ ឡាន ឬម៉ូតូលោកអ្នកខូច ត្រូវការជួសជុលជាដើម។ ទប់ស្កាត់ការចំណាយខ្ជះខ្ជាយដោយមិនបានគ្រងទុកជាមុន ការរៀបចំចាត់ចែងថវិកាសម្រាប់ការចំណាយ ប្រចាំថ្ងៃរបស់លោកអ្នកដូចជាសម្រាប់ អាហារបីពេល, របស់ប្រើប្រាស់ក្នុងផ្ទះ,...

    អានបន្ត

    តើហេតុអ្វីបានជាអ្នកនៅលីវគួរទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន?

    ប្រជាជនកម្ពុជាដែលនៅលីវភាគច្រើនមិនមានផ្ទះផ្ទាល់ខ្លួននោះទេ មុនពេលពួកគេរៀបការ។ ពួកគេតែងតែគិតថា ការទិញផ្ទះ ឬខុនដូ គឺជារឿងដែលពួកគេគួធ្វើបន្ទាប់ពីរៀបការ។ ពួកគេយល់ឃើញថា ជីវិតនៅលីវរបស់ពួកគេគួតែសប្បាយនឹងអ្វីដែលពួកគេអាចរកបាន ដោយពុំចាំបាច់ខ្វល់ខ្វាយនឹងការសងបំណុលក្នុងការទិញផ្ទះ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ប្រថុយប្រថានក្នុងការយកកម្ចីទិញផ្ទះតែម្នាក់ឯង។ ទោះបីយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ អ្នកនៅលីវមួយចំនួនបានសម្រេចចិត្តទិញផ្ទះ ឬខុនដូ ផ្ទាល់ខ្លួន នៅពេលពួកគេមានប្រាក់គ្រប់គ្រាន់ដោយខ្លួនឯង ឬនៅពេលពួកគេគិតថាអាចមានលទ្ធភាពខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយ​។ មានហេតុផលមួយចំនួន ដែលធ្វើឲ្យអ្នកនៅលីវសម្រេចចិត្តទិញផ្ទះ ឬខុនដូ...

    អានបន្ត

    គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក

    គ្រប់គ្នាខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីរកប្រាក់ ពីព្រោះវាជាប្រភពចម្បងធ្វើឲ្យយើងរស់នៅបានសមរម្យ។ មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនោះទេ ដែលជាមូលហេតុធ្វើឲ្យពួកគេបាត់បង់ថវិកាមួយចំនួនក្នុងការចំណាយលើសម្ភារដែលមិនចាំបាច់ ជាពិសេសក្នុងអំឡុងពេលលំបាក ដូចជាក្នុងពេលរាតត្បាតនៃជំងឺ កូវីដ១៩ ឬវិបត្តិសេដ្ឋកិច្ចជាសកលជាដើម។ ខាងក្រោមជាគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងថវិការបស់អ្នកឲ្យមានប្រសិទ្ធភាពក្នុងអំឡុងគ្រាលំបាក ៖ ១. វាយតម្លៃស្ថានភាពហិរញ្ញវត្ថុគ្រួសារ  វាជាជំហានសំខាន់ក្នុងការដឹងពីស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាប្រឈមបច្ចុប្បន្នរបស់អ្នក ហើយថាតើចំណូលរបស់អ្នកនៅតែទទួលបានធម្មតា ឬអត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ ធ្វើដូចនេះ អ្នកនឹងអាចត្រៀមផែនការបន្ទាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាទាន់ពេល។...

    អានបន្ត

    របៀបក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី

    មានតិចនិចដែលមានប្រសិទ្ធិភាពមួយចំនួន អាចជួយដល់អ្នកក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី ដូច្នេះលោកអ្នកមានពេលផ្តោតទៅលើគោលដៅហិរញ្ញវត្ថុ។ ជំហ៊ានទាំងនោះអាចជួយអោយលោកអ្នកចាប់ផ្តើមបាន។ ១. ពិនិត្យលើការចាយវាយឡើងវិញ ចាប់ផ្តើមពីការរកមើលខ្ទង់ចំណាយដែលអាចកាត់បន្ថយបាន។ វាមិនចាំបាច់ទាល់តែជាចំនួនដែលច្រើននោះទេ ប៉ុន្តែចំនួននោះវាអាចជួយដល់យើងបញ្ឈប់ក្នុងការបន្ថែមកម្ចី និងអាចឈានដល់ការបង់ផ្តាច់នូវកម្ចីដែលកំពុងជំពាក់ទៀតផង​។ មានវិធីសាស្ត្រច្រើនក្នុងការសន្សំ ទោះបីជាការសន្សំនោះមានចំនួនតិច តែវានឹងផ្តល់ប្រយោជន៍ច្រើនដល់យើង។ ឧទាហរណ៍យកបាយទៅញាំនៅកន្លែងធ្វើការ។ បើអាចទៅរួច គួរទិញធានារ៉ាប់រងរថយន្ត និងធានារ៉ាប់រងអគ្គីភ័យសម្រាប់ផ្ទះផ្គួបបញ្ចូលគ្នាដើម្បីទទួលបានការបញ្ចុះតម្លៃ ជាដើម។ ជ្រើសរើសយកវិធីសាស្ត្រសន្សំមួយ ឬក៏ពីរយកមកអនុវត្ត...

    អានបន្ត

    ៤ ចំណុចគួរត្រៀមក្នុងការប្រើសេវាកម្ចីទិញផ្ទះជាលើកដំបូង

    ការសម្រេចចិត្តក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនដំបូងគឺជា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត នៅក្នុងគោលដៅជីវិតរបស់យើង។ ទោះបីជាអ្នកទិញផ្ទះដែលធ្លាប់មានមនុស្សរស់នៅពីមុន ឬទិញផ្ទះដែលទើបសាងសង់ថ្មីវាជារឿងរំភើប ហើយក៏ជាដំណើរការពោរពេញទៅដោយភាពស្មុគស្មាញដែរ។ សម្រាប់អ្នកទិញផ្ទះដំបូងជាច្រើន អ្វីដែលគួរអោយឈឺក្បាលបំផុតនោះគឺការប្រមូលលុយ និងស្វែងរកសេវាកម្ចីទិញផ្ទះ។ មានជម្រើសជាច្រើននៅក្នុងទីផ្សារអនឡាញដែលបានផ្សព្វផ្សាយ និងត្រូវបាននិយាយតៗគ្នា វារឹតតែធ្វើអោយមានភាពតាន តឹងក្នុងការសម្រេចចិត្តកាន់តែខ្លាំងឡើងថែមទៀត។ តោះមកអាន ៤ ចំណុចដែលត្រូវត្រៀមជាស្រេចក្នុងការប្រើសេវាកម្ចីទិញផ្ទះជាលើកដំបូង៖ ១. ត្រូវដឹងថាអ្នកអាចមានលទ្ធភាពទទួលបានប្រាក់កម្ចីប៉ុន្មាន មុននឹងអ្នកធ្វើការស្វែងរកផ្ទះក្នុងក្តីស្រមៃ វាគឺសំខាន់ណាស់ដែលត្រូវដឹងជាមុនថាអ្នកអាចមានលទ្ធភាពខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុបានប៉ុន្មានដែរ។...

    អានបន្ត

    អត្ថប្រយោជន៍ ៥ យ៉ាងនៅពេលមានផ្ទះផ្ទាល់ខ្លួន

    ការទិញផ្ទះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយនៅក្នុងជីវិត។ ខណៈពេលខ្លះវាហាក់ដូចជាពិបាក ប៉ុន្តែយើងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែលបានមកពីការទិញផ្ទះផ្ទាល់ខ្លួន ។ ក្នុងរយៈពេលខ្លីការជួលអាចហាក់បីដូចជាជម្រើសដ៏ល្អបំផុតប៉ុន្តែនេះជាហេតុផល ៥ យ៉ាងដែលការទិញផ្ទះផ្ទាល់ខ្លួន អាចធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើននាពេលបច្ចុប្បន្ន និងទៅអនាគត។ ១. បង្កើតមូលធន មូលធន គឺជាចំនួនទឹកប្រាក់នៃតម្លៃទ្រព្យសម្បត្តិដែលលោកអ្នកមានសិទ្ធិទទួលបាន។ ប្រសិនបើអ្នកមានផ្ទះរួចហើយ ចូររៀនពី របៀបគណនាតម្លៃជាប្រាក់នៃផ្ទះរបស់អ្នក នៅពេលដែលតម្លៃទីផ្សារនៃផ្ទះរបស់អ្នកកើនឡើង ។ នៅពេលដែលអ្នកមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន អ្នកអាចប្រើប្រាស់ផ្ទះរបស់លោកអ្នកអោយអស់លទ្ធភាព...

    អានបន្ត

    គន្លឹះក្នុងការបង់ផ្តាច់កម្ចីលំនៅដ្ឋានបានឆាប់មុនកាលកំណត់

    ជាទូរទៅកម្ចីលំនៅដ្ឋានគឺជាកម្ចីរយៈពេលវែងដែលទាមទារ នូវការប្តេជ្ញារចិត្តខ្ពស់ និងការប្រឹងប្រែងក្នុងការគ្រប់គ្រងវា ។ ខាងក្រោមជាគន្លឹះមួយចំនួនដែលយើងត្រូវពិចារណានៅពេលដែលសម្រេចចិត្តប្រើប្រាស់កម្ចីលំនៅដ្ឋាន ។ ១. រំលស់ដើម វិធីមួយក្នុងចំណោមវិធីដែលជួយដល់ការបង់ផ្តាច់កម្ចីមុនពេលកំណត់គឺការរំលស់ដើម។ គប្បីឆែកជាមួយស្ថាប័នដែលលោកអ្នកខ្ចីប្រាក់ពីលក្ខខណ្ឌបង់រំលស់ដើមដោយមិនមានពិន័យ។ ការបង់រំលស់ដើមគប្បីធ្វើឡើងនៅដើមគ្រានៃប្រាក់កម្ចី។ កំឡុងប៉ុន្មានឆ្នាំដំបូងនៃប្រាក់កម្ចី មួយចំណែកធំនៃប្រាក់ដែលបានមកពីការបង់ប្រចាំខែត្រូវនឹងត្រូវបានយកទៅទូទាត់ជាមួយការប្រាក់ច្រើនជាងទូទាត់លើប្រាក់ដើម ។ ​ ការទូទាត់លើចំនួនការប្រាក់ ត្រូវបានចាប់ផ្តើមពីចំនួនច្រើននៅដើមគ្រា និងកាន់តែតិចទៅៗរហូតដល់សូន្យ នៅកាលបរិច្ឆេទផុតកំណត់នៃប្រាក់កម្ចី។ ចំណែកឯប្រាក់ដើមត្រូវបានទូទាត់ចាប់ពីចំនួនតិចនៅដើមគ្រា...

    អានបន្ត

    សំណួរទាំង ១០ ដែលគួរយល់ដឹងមុនពេលដាក់ស្នើយកប្រាក់កម្ចី

    មុនពេលអ្នកសម្រេចចិត្តស្នើរកម្ចីគប្បីពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ទាំងខ្លួនយើងផ្ទាល់ និងទាំងស្ថាប័នដែលយើងគ្រោងស្នើរកម្ចី ។ ១០ សំណួរខាងក្រោមនេះអាចជួយលោកអ្នក ក្នុងការវាយតម្លៃស្ថានភាពទាំងនោះមុនពេលសម្រេចចិត្តស្នើរកម្ចី ។ ១. តើខ្ញុំគួរតែស្នើកម្ចីប៉ុន្មាន? ស្ថាប័នផ្តល់កម្ចីគឺជាអ្នកកំណត់ពីចំនួនអតិបរមា និងអប្បរមានៃប្រាក់កម្ចី ហើយចំនួនប្រាក់កម្ចីនេះទៀតសោតក៏ត្រូវបានកំណត់ ដោយអាស្រ័យលើប្រវត្តិឥណទានរបស់យើងផងដែរ ។ លោកអ្នកត្រូវសួរខ្លួនឯងថាតើយើង ចង់បានវាយកទៅធ្វើអ្វី ប្រសិនបើយើងស្នើកម្ចីមក គ្រាន់តែដើម្បីទិញរបស់អួតសំញែងគ្នា, ឬ យកទៅដើរលេងកម្សាន្តនាពេលពេលវិសមកាល...

    អានបន្ត