17 Apr 2023
សូមស្វាគមន៍ បើសិនជាលោកអ្នកទើបតែផ្លាស់មករស់នៅកន្លែងថ្មី!សូមអបអរសាទរ បើសិនជាលោកអ្នកទើបតែចាប់ផ្តើមគ្រួសារថ្មី!សូមសរសើរ បើសិនជាលោកអ្នកទើបតែរីកចម្រើនក្នុងគ្រួសារ!
ពួកយើងដឹងថាលោកអ្នកកំពុងតែស្វែងរកកន្លែងដ៏ស្រស់ស្អាតមួយដើម្បីបន្តររីកចម្រើនក្នុងគ្រួសារលោកអ្នកតទៀត។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយលោកអ្នកក្នុងសម្រេចចិត្តបានល្អថាតើគួរតែជួលផ្ទះឬក៏ទិញផ្ទះ៖ គុណសម្បត្តិនិងគុណវិបត្តិនៃការជួលនិងទិញផ្ទះ ទាំងការជួលនិងការទិញផ្ទះសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នា។ ឧទាហរណ៍ ការជួលផ្ទះធ្វើឲ្យលោកអ្នកមិនចំណាយថវិការច្រើនក្នុងពេលខ្លី ចំនែកឯការទិញផ្ទះវិញអាចផ្តល់លោកអ្នកនូវសុវត្ថិភាពរយៈពេលវែង។ សូមមើលពីគុណសម្បត្តិនិងគុណវិបត្តិដូចខាងក្រោម៖
គុណសម្បត្តិនៃការទិញផ្ទះ មានផ្ទះផ្ទាល់ខ្លួនផ្តល់នូវសុវត្ថិភាពអត្ថប្រយោជន៍រយៈពេលវែង ព្រមទាំងទ្រព្យសម្បត្តិ និងការរីកចម្រើនផ្ទាល់ខ្លួន។ តម្លៃនៃផ្ទះនឹងកើនឡើងតាមពេលវេលា លោកអ្នកនឹងបានប្រាក់ចំណេញពេលដែលលក់ត្រូវពេលល្អ។ ផ្ទះផ្ទាល់ខ្លួនជាទ្រព្យសម្បត្តិស្របច្បាប់របស់អ្នក ដូច្នេះលោកអ្នកមានសិទ្ធិនិងសេរីភាពក្នុងគ្រប់ការទាំងអស់ក្នុងផ្ទះ។...