គន្លឹះ និងអត្ថប្រយោជន៍នៃការធ្វើផែនការថវិកាគ្រួសារ
10 Jul 2023ហេតុអ្វីបានជាគិតថាផែនការថវិកាគ្រួសារជារឿងដែលល្អ? ការរៀបចំផែនការថវិកាគ្រួសារមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងថវិការបស់គ្រួសារលោកអ្នក។ ដោយសារតែផែនការថវិកាបានជួយលោកអ្នកក្នុងការ៖ ចំណាយបានត្រឹមត្រូវទៅលើរបស់ដែលចាំបាច់-ដែលទាំងនោះយើងហៅថា ជាតម្រូវការ ដែលចាំបាច់មិនអាចខ្វះបានរបស់លោកអ្នក សន្សំថវិកាមួយចំនួនសម្រាប់របស់អ្វីមួយដែលលោកអ្នកចូលចិត្ត ឬ ស្រឡាញ់ តែលោកអ្នកអាចរស់ដោយគ្មានវាបាន-ដែលទាំងនោះហើយហៅថា ជាបំណងប្រាថ្នាចង់បានរបស់លោកអ្នក ទុកដាក់លុយមួយផ្នែកផ្សេងទៀតសម្រាប់ការចំណាយដែលកើតឡើងដោយមិនបានរំពឹងទុក-ឧទាហរណ៍៖ ឡាន ឬម៉ូតូលោកអ្នកខូច ត្រូវការជួសជុលជាដើម។ ទប់ស្កាត់ការចំណាយខ្ជះខ្ជាយដោយមិនបានគ្រងទុកជាមុន ការរៀបចំចាត់ចែងថវិកាសម្រាប់ការចំណាយ ប្រចាំថ្ងៃរបស់លោកអ្នកដូចជាសម្រាប់ អាហារបីពេល, របស់ប្រើប្រាស់ក្នុងផ្ទះ,...
