ចំណុចសំខាន់ ក្នុងការរៀបចំផ្ទះល្អ ដើម្បីការសិក្សាល្អ
17 Apr 2023ពេលបវេសនកាលរបស់កូនៗចូលមកដល់ ឳពុកម្តាយអាចដើរតួរជាអ្នកជំរុញទឹកចិត្តដល់កូនៗ ឬក៏ជាអ្នកដាក់សម្ពាធលើកូន ឬអាចដើរតួរជាទាំងពីរ។ សូមឳពុកម្តាយយកពេលដ៏ខ្លីមួយពិចារណាបន្តិច។ តើការដែលយើងបញ្ជូនកូនទៅសាលាដែលល្អបំផុតគ្រប់គ្រាន់ធ្វើឲ្យយើងរួចពីទំនួលខុសត្រូវលើការសិក្សារបស់កូនមែនទេ? វាពិតជាសំខាន់ណាស់ក្នុងនាមជាឳពុកម្តាយត្រូវធ្វើជាអ្នកលើកទឹកចិត្តដល់កូននិងផ្តល់ឲ្យពួកគេនូវបរិយាកាសមួយដែលធ្វើឲ្យពួកគេចង់រៀន។ ឥឡូវសូមយើងស្វែងយល់ពីគន្លឹះនៃការអប់រំនៃ Maria Montessori។ វាជាវិធីសាស្រ្តនៃការអប់រំមួយដែលផ្អែកលើការសិក្សាពីវ័យនៃការអភិវឌ្ឍន៍របស់ក្មេង។ ខាងក្រោមនេះជាគន្លឹះ៦យ៉ាងដើម្បីបង្កើតបរិយាកាសសិក្សាល្អនៅផ្ទះ។ ១. ទម្លាប់នៃការអាន ការសិក្សាស្រាវជ្រាវបានបង្ហាញថាក្មេងដែលធំឡើងក្នុងគ្រួសារដែលអានច្រើនភាគច្រើនទទួលបានជោគជ័យក្នុងការសិក្សា។ សូមបង្កើតឲ្យមានទម្លាប់អានឮៗនៅផ្ទះ។ សូមធ្វើឲ្យការអានឲ្យកូនស្តាប់ក្លាយជាផ្នែកមួយនៃសកម្មភាពគ្រួសាររបស់អ្នក ទោះចំណាយពេល៥ឬ១០នាទីក៏ដោយ។ យើងអាចផ្លាស់ប្តូរវេនជាមួយកូនធំដោយឲ្យពួកគេអានឮៗឲ្យទាំងអស់គ្នាស្តាប់។ ហើយលោកអ្នកជាឳពុកម្តាយក៏គួរអានដែរ។...



