តើហេតុអ្វីបានជាអ្នកនៅលីវគួរទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន?
05 Jul 2023ប្រជាជនកម្ពុជាដែលនៅលីវភាគច្រើនមិនមានផ្ទះផ្ទាល់ខ្លួននោះទេ មុនពេលពួកគេរៀបការ។ ពួកគេតែងតែគិតថា ការទិញផ្ទះ ឬខុនដូ គឺជារឿងដែលពួកគេគួធ្វើបន្ទាប់ពីរៀបការ។ ពួកគេយល់ឃើញថា ជីវិតនៅលីវរបស់ពួកគេគួតែសប្បាយនឹងអ្វីដែលពួកគេអាចរកបាន ដោយពុំចាំបាច់ខ្វល់ខ្វាយនឹងការសងបំណុលក្នុងការទិញផ្ទះ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ប្រថុយប្រថានក្នុងការយកកម្ចីទិញផ្ទះតែម្នាក់ឯង។ ទោះបីយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ អ្នកនៅលីវមួយចំនួនបានសម្រេចចិត្តទិញផ្ទះ ឬខុនដូ ផ្ទាល់ខ្លួន នៅពេលពួកគេមានប្រាក់គ្រប់គ្រាន់ដោយខ្លួនឯង ឬនៅពេលពួកគេគិតថាអាចមានលទ្ធភាពខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយ។ មានហេតុផលមួយចំនួន ដែលធ្វើឲ្យអ្នកនៅលីវសម្រេចចិត្តទិញផ្ទះ ឬខុនដូ...
