• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ហ្វឺស ហ្វាយនែន ពង្រឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សម្ថភាពបុគ្គលិក

    ហ្វឺស ហ្វាយនែន ពង្រឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សម្ថភាពបុគ្គលិក

    Posted on: Sep 19, 2023

    ហ្វឺស ហ្វាយនែន ពង្រឹងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ហ្វឺស ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានឯកទេសផ្តល់សេវាកម្ចីលំនៅដ្ឋានដែលមានតម្លៃទាបសមរម្យ បានរៀបចំថ្នាក់បណ្តុះបណ្តាលរំលឹកឡើងវិញជំនាន់ទី៣ ដែលមានរយៈពេលបីថ្ងៃ ស្តីពីការគ្រប់គ្រងសាខា ។ ថ្នាក់បណ្តុះបណ្តាលនេះធ្វើឡើងនៅ ការិយាល័យកណ្តាលរបស់ ហ្វឺស ហ្វាយនែន ក្នុងគោលបំណងបង្កើនចំណេះដឹងគ្រប់គ្រងដល់នាយកសាខាថ្មី និងនាយករងសាខាថ្មី ជាមួយនិងជំនាញ ចំណេះដឹងល្អៗជាច្រើន ដើម្បីយកទៅអនុវត្តការគ្រប់គ្រងតាមសាខាប្រកបដោយប្រសិទ្ធភាព រួមជាមួយការលើកកម្ពស់ការប្តេជ្ញាចិត្តចំពោះក្រមសីលធម៌ និងវិន័យ របស់ស្ថាប័ន ។ លោក នាង សុឃីម នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៃគ្រឹះស្ថានមីក្រូហិរញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានអញ្ជើញចូលរួមបើកថ្នាក់បណ្តុះបណ្តាលនេះ តាមរយៈប្រសាសន៍ដ៏មានអត្ថន័យ ។ លោក សុឃីម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តក្រមសីលធម៌ និងវិន័យក្នុងវិស័យហិរញ្ញវត្ថុ ។ លោកបានរំលឹកឡើងវិញពីការយកចិត្តទុកដាក់របស់ស្ថាប័នក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបានបញ្ជាក់ពីសារៈសំខាន់នៃគោលការណ៍ការពារអតិថិជន ក៏ដូចជាការទទួលខុសត្រូវចំពោះសង្គម និងបរិស្ថានផងដែរ ។ ថ្នាក់បណ្តុះបណ្តាលដ៏លម្អិតមួយនេះបានរៀបចំដើម្បីផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រសិទ្ធភាពនៃការគ្រប់គ្រង សាខា គោលនយោបាយពាក់ព័ន្ធ និងគោលការណ៍ការពារអតិថិជន ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងជំនាញ និងចំណេះដឹងរបស់នាយក និងនាយករងសាខា ដើម្បីយកទៅអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការចូលរួមចំណែកដល់ភាពជោគជ័យជារួមរបស់ ហ្វឺស ហ្វាយនែន ភីអិលស៊ី ។ ការបណ្តាក់ទុនក្នុងការអភិវឌ្ឍន៍បុគ្គលិករបស់ខ្លួនតាមរយៈការផ្តួចផ្តើមថ្នាក់បណ្តុះបណ្តាលជាប្រចាំរបស់ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានបញ្ជាក់ឲ្យកាន់តែច្បាស់អំពីជំហររបស់ខ្លួន ក្នុងការក្លាយជាស្ថាប័នលេចធ្លោរមួយនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលមនុស្សគ្រប់គ្នាចង់ធ្វើការជាមួយ ។ គ្រឹះស្ថានជឿជាក់ថាការផ្តល់ឱកាសសម្រាប់ការបណ្តុះបណ្តាល និងបង្កើនជំនាញអាចអនុញ្ញាតអោយបុគ្គលិកទទួលបាននូវតួនាទីថ្មីៗ ចូលរួមជាមួយនាយកដ្ឋានផ្សេងៗ និងក្រុមថ្មីៗ ដែលជំរុញឲ្យមានការលូតលាស់ផ្នែកអាជីពការងារ ក៏ដូចជាផ្តល់ការលើកទឹកចិត្តផងដែរ ។ ហ្វឺស ហ្វាយនែន ភីអិលស៊ី នៅតែបន្តប្តេជ្ញាចិត្តក្នុងការយកចិត្តទុកដាក់ថែទាំបុគ្គលិករបស់ខ្លួនដែលពោរពេញដោយទេពកោសល្យល្អ និងទទួលស្គាល់ថាការអភិេវឌ្ឍន៍អាជីពការងាររបស់បុគ្គលិក ពិតជាកត្តាជំរុញដ៏សំខាន់នៃភាពជោគជ័យរបស់ គ្រឹះស្ថាន ។ គោលបំណងសំខាន់ក្នុងការបង្កើនចំណេះដឹងគ្រប់គ្រងដល់នាយកសាខាថ្មី និងនាយករងសាខាថ្មី ជាមួយជំនាញ និងចំណេះដឹងល្អៗជាចាំបាច់យ៉ាងច្រើន គឺដើម្បីរៀបចំថ្នាលអាជីពការងារដ៏រឹងមាំមួយ ក៏ដូចជាជម្រុញលើកទឹកចិត្តទៅដល់បុគ្គលិករបស់ខ្លូនផងដែរ។

    ចែករំលែកទៅកាន់: