គោលដៅនៃតួនាទី
ជំនួយការផ្នែកសេវាកម្ម គឺមានតួនាទីក្នុងការយាមប្រចាំការនៅការិយាល័យ ដើម្បីធានានូវសុខសុវត្ថិភាព និងរៀបចំថែរក្សាសណ្ដាប់ធ្នាប់នៅការិយាល័យ បន្ថែមពីនេះ មានតួនាទីជួយសម្របសម្រួលការងារផ្សេងៗជាមួយបុគ្គលិកការិយាល័យផងដែរ។
ការងារចម្បង
- ធ្វើការយាមប្រចាំការ ការិយាល័យ
- តាមដានកត់ត្រាភ្ញៀវសកម្មភាពចេញចូលរបស់បុគ្គលិក និងភ្ញៀវ
- រៀបចំ និងថែរក្សាសណ្តាប់ធ្នាប់យានជំនិះរបស់បុគ្គលិក និងភ្ញៀវ
- ធ្វើការសម្អាតទីធ្លាបរិវេណការិយាល័យ និងចំណតម៉ូតូ ឡាន
- ធ្វើការសម្អាតបរិវេនគ្រប់ទីកន្លែង បន្ទប់ទឹក កន្លែងបរិភោគអាហារ និងកន្លែងស្នាក់នៅឲ្យមានអនាម័យ និងផាសុខភាព
- គ្រប់គ្រងតាមដានបង្ការទប់ស្កាត់រាល់សភាពការណ៍បទល្មើសផ្សេងៗ
- ធ្វើរបាយការណ៍រាយការណ៍ពីសភាពការណ៍/ហេតុការណ៍ទៅកាន់អ្នកគ្រប់គ្រង
- អនុវត្តការងារផ្សេងៗតាមការចាត់ចែងរបស់អ្នកគ្រប់គ្រង
គុណសម្បត្តិដែលត្រូវការ
- មិនកំណត់ តែមានអាទិភាពសម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទុតិយភូមិ ឬជានិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ
- មិនទាមទារបទពិសោធន៍ (តែមានអាទិភាពសម្រាប់អ្នកធ្លាប់មានបទពិសោធន៍)
- យល់ដឹងពីការរៀបចំ និងថែរក្សាសន្តិសុខសុវត្ថិភាព
- ចេះអាន និង សរសេរភាសារខ្មែរបាន
- មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ជាមួយក្រុមការងារ និងអង្គភាពទាំងមូល
- មានភាពរួសរាយរាក់ទាក់ ឧស្សាហ៌ព្យាយាម និងចេះជួយអ្នកដទៃ
- មានឆន្ទៈក្នុងការរៀនសូត្រការងារបន្ថែម
អត្ថប្រយោជន៍
- ផ្តល់ការបណ្តុះបណ្តាល
- ផ្តល់ប្រាក់ខែសមរម្យ
- ប្រាក់បេសកកម្ម
- ប្រាក់បំណាច់អតីតភាពការងារ
- ប្រាក់សោធននិវត្ត
- ប្រាក់ឧបត្ថម្ភចូលឆ្នាំខ្មែរ
- ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ
- ប្រាក់ថ្លៃសំលៀកបំពាក់
- ប្រាក់ចូលរួមមរណៈទុក្ខ
- ប្រាក់រង្វាន់ផ្សេងៗ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ
- ធានារ៉ាប់រងសុខភាព
- គ្រោះថ្នាក់ការងារ កន្លែងស្នាក់នៅ។ល។
របៀបដាក់ពាក្យ
- បេក្ខជនមានចំណាប់អារម្មណ៍ សូមផ្ញើ CV ៖
- តាមរយៈតេលេក្រាម 093 666 900
- តាមរយៈអ៊ីម៉ែល recruitments@firstfinance.com.kh ដោយដាក់ចំណងជើង “Apply for Service Assistant”
- ឬយក CV មកកាន់ការិយាល័យរបស់ហ្វឺស ហ្វាយនែន ភីអិលស៊ី ដែលស្ថិតនៅជិតលោកអ្នក។
រាល់ចម្ងល់ផ្សេងៗ សូមធ្វើការទំនាក់ទំនងសួរពត៌មានតាមលេខទូរស័ព្ទ 093 666 900
ឬមកកាន់ការិយាល័យកណ្ដាលដែលមានអាស័យដ្ឋាននៅ អគារលេខ២៩៦ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។