• ខ្មែរ
  • EN
  • Shape

    និរន្តរភាព

    យើងខ្ញុំប្តេជ្ញាដើម្បីក្លាយជាស្ថាប័នមាន
    និរន្តរភាពនាំមុខគេនៅកម្ពុជា

    វិធីសាស្ត្ររបស់យើងក្នុងការរក្សាបាននូវនិរន្តរភាព

    យើងខ្ញុំបានប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍ និងសមាហរន្តកម្មកិច្ចការនិរន្តរភាពទៅក្នុងគ្រប់យុទ្ធសាស្ត្រ និងក្នុងកិច្ចការគ្រប់គ្រងហានិភ័យ ។ កិច្ចការនេះ រួមមានការធ្វើបច្ចុប្បន្នភាពគោលនយោបាយ ប្រព័ន្ធ និងដំណើរការផ្សេងៗជាប្រចាំ ដើម្បីឱ្យស្របទៅតាមអាទិភាពនៃកិច្ចការនិរន្តរភាព។ បន្ថែមពីនេះ យើងខ្ញុំក៏កំពុងកែលម្អស្តង់ដារបាយការណ៍ឱ្យស្របទៅតាមក្របខណ្ឌអន្តរជាតិ ដើម្បីធានាថាភាគីដែលពាក់ព័ន្ធអាចទទួលបានព័ត៌មាន​ដែលមានភាពច្បាស់លាស់ មានភាពស្របគ្នា និងអាចប្រៀបធៀបបាន ។
    យើងខ្ញុំបង្ហាញឲ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាព តាម​រយៈ​ការផ្តល់អាទិភាពភាគីពាក់ព័ន្ធ និងការចូលរួមគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។
    ​​​​​​​
    ដោយមានរចនាសម្ព័ន្ធក្របខណ្ឌការងារល្អ និងការចាត់ចែងភារកិច្ចច្បាស់លាស់ គណៈកម្មការគ្រប់គ្រងកិច្ចការនិរន្តរភាព បានអនុវត្តយ៉ាងសកម្មក្នុងការត្រួត​ពិនិត្យ​ទៅលើសមិទ្ធផលកាងារ និងកំណត់ពីហានិភ័យដែលសំខាន់ៗ ។ ជាលទ្ធផល យើងបានបញ្ចូលហានិភ័យបន្ថែមទាក់ទងនឹងដំណើរការឥណទាន និងប្រតិបត្តិការទៅក្នុងក្របខណ្ឌការងារគ្រប់គ្រងហានិភ័យរបស់យើង។


    គោលការណ៍បរិស្ថាន និងសង្គម

    តែងតែគិតគូរពីផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​នៅ​គ្រប់​​​សេចក្តី​សម្រេច​ចិត្ត ដោយ​រួម​បញ្ចូលការគ្រប់​គ្រង​​​ធនធាន​មនុស្ស និង​ផល​​ប៉ះពាល់​ពី​ប្រតិបត្តិការ ហិរញ្ញប្បទាន និង​លទ្ធកម្ម

    អនុលោមតាមច្បាប់ទាំងឡាយ ទាក់ទងទៅនឹងបរិស្ថាន រួមមាន​បទបញ្ញត្តិរបស់ប្រទេសកម្ពុជា ច្បាប់អន្តរជាតិ និង​ការអនុវត្តន៍​ផ្សេងៗ ដើម្បី​ធានា​និរន្តភាព​ប្រតិបត្តិការ កំណើន​អតិថិជន​​ និង​កាត់​បន្ថយ​ហានិភ័យ

    ធ្វើប្រតិបត្តិការដោយប្រុង​ប្រយ័ត្ន ដោយមានការយកចិត្ត​​​​ទុក​ដាក់ត្រឹមត្រូវ និងមាន​ការ​​ត្រួត​​ពិនិត្យយ៉ាងទៀងទាត់ ក្នុង​​​​ការ​វាយតម្លៃ និង​ចាប់​យក​គោលការណ៍​នោះ​មកអនុវត្តន៍ ដើម្បី​ការពារ និង​​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​​ទៅ​ដល់បរិស្ថាន ក៏​ដូច​​ជាលើកតម្លើងសមភាព និង​សមធម៌សង្គម

    ចូលរួមជាមួយភាគីពាក់ពន្ធ័ ក្នុង​ការគ្រប់គ្រងហានិភ័យ​សង្គម និង​បរិស្ថាន និង​កំណត់​ឱ្យ​បាន​នូវ​ឱកាស​ដើម្បីធ្វើឱ្យ​មាន​​ភាព​ប្រសើរឡើង

    រចនាសម្ព័ន្ធគណកម្មការដឹកនាំកិច្ចការនិរន្តរភាព